អានតួអត្ថបទ
បទសម្ភាស

លោក​​ស៊ុន ចាន់ថុល​៖ ​កម្ពុជា​​ស្វាគមន៍​​វិនិយោគិន​​ទាំង​​ក្នុង​ស្រុក​​និង​​ក្រៅ​​ស្រុក​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​​របស់​​វិទ្យុ​​បារាំង​​អន្ដរជាតិ​​នៅ​ថ្ងៃនេះ​ គឺ​​លោក​ស៊ុន ចាន់ថុល ​រដ្ឋមន្ដ្រី​ក្រសួង​​ពាណិជ្ជកម្ម​។ ​ពេញ​​មួយ​​រសៀល​​ថ្ងៃ​​សុក្រ​​នេះ​ ក្រសួង​ពាណិជ្ជកម្ម​​បាន​​​រៀបចំ​​សិក្ខាសាលា​​ជា​​ស៊េរី​​មួយ​ ស្ដីពី​ ការ​បង្កើត​​ម៉ាក​​យីហោ ​និង​​ការ​ធ្វើ​​ឲ្យ​​សមស្រប​​នៅ​ក្នុង​​បរិបទ​​ទីផ្សារ​​ក្នុង​ស្រុក​។ ​នៅ​ក្នុង​​បទ​​សម្ភាស​​ផ្ដាច់មុខ​​ជាមួយ​​វិទ្យុ​​បារាំង​​អន្ដរជាតិ​ លោក​ស៊ុន ចាន់ថុល ​បាន​​រៀបរាប់​​ពី​​ការ​ងារ​​ដែល​​ក្រសួង​ពាណិជ្ជកម្ម​​បាន​ធ្វើ ​ដើម្បី​​ផ្សព្វផ្សាយ​​ពី​​សក្ដានុពល​​របស់​​កម្ពុ​ជា​ ទៅ​​វិនិយោគិន​​បរទេស​។ ​បើ​តាម​​រដ្ឋមន្ដ្រី​ក្រសួង​​ពាណិជ្ជកម្ម​​រូប​នេះ ​កម្ពុជា​​មិន​​ត្រឹម​តែ​​ស្វាគមន៍​​វិនិយោគិន​​បរទេស​​ប៉ុណ្ណោះ​​ទេ ​ប៉ុន្តែ​​កម្ពុជា​​បើក​ទ្វារ​​សម្រាប់​​គ្រប់​​វិនិយោគិន​​ទាំងអស់​ ទាំង​​ក្នុង​ស្រុក​​និង​​ក្រៅ​​ស្រុក ​ដែល​​គោរព​​ច្បាប់​​កម្ពុជា ​និង​​ចង់​​បង្កើត​​ការងារ​​សម្រាប់​​ពលរដ្ឋ​​កម្ពុជា​។​

លោក​ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម
លោក​ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម RFI/ សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ