លោកតឹក វណ្ណារ៉ា៖មិនជឿទុកចិត្តគ្នាទើបបញ្ហាពលរដ្ឋរងគ្រោះព្រោះទំនប់សេសានក្រោម២ដោះស្រាយមិនចេញ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:០១
ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារតែទំនប់វារីអគ្គិសនីសេសានក្រោម២ និងតំណាងក្រសួង និងអាជ្ញាធរខេត្តស្ទឹងត្រែង បានបរាជ័យក្នុងការជួបពិភាក្សាគ្នាអំពីក្តីព្រួយបារម្ភជុំវិញរឿងទំនប់នេះកាលពីថ្ងៃចន្ទ។ លោកតឹក វណ្ណារ៉ា នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជាដែលចូលរួមសម្របសម្រួលឲ្យមានជំនួបនេះ លើកឡើងថា ការបរាជ័យនេះដោយសារតែមិនឯកភាពគ្នាលើសមាសភាពចូលរួម។ ដោយឡែក សម្រាប់ពលរដ្ឋដែលមិនចាកចេញពីកន្លែងរងផលប៉ះពាល់ដោយទំនប់សេសានក្រោម២វិញ លោកតឹក វណ្ណារ៉ា បញ្ជាក់ថា ព្រោះមិនទុកចិត្តគ្នាដោយខាងអាជ្ញាធរថា ភូមិរបស់ពួកគេនឹងត្រូវលិច តែខាងពលរដ្ឋវិញថាមិនលិចទេ ដូច្នេះទើបពួកគេមិនទទួលយកសំណងដើម្បីចាកចេញឡើយ។