អានតួអត្ថបទ
បទសម្ភាស

លោក​វ៉ា​ត់ ចំរើន​៖​ព្រឹត្តិការណ៍​“ប្រកួត​កីឡា​ជាតិ”​ នឹង​​ចំណាយ​​ថវិកា​​រៀបចំ​​ជាង​១លាន​​ដុល្លារ​​កន្លះ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃទី២៨ តុលា​ខាងមុខនេះ ក្រសួង​អប់រំ យុវជន និង​កីឡា​សហការ​ជាមួយ​គណៈកម្មា​​ធិ​ការ​ជាតិ​អូឡាំពិក​ម្ពុ​ជា​នឹង​រៀបចំ​ប្រារព្ធ​ព្រឹត្តិការណ៍“ប្រកួត​កីឡា​ជាតិ”ជាដំបូង​បង្អស់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ហើយ​ព្រឹត្តិការណ៍​នេះ នឹងត្រូវ​រៀបចំឡើង​ពីរ​ឆ្នាំ​ម្តង។ ចំពោះ​ព្រឹត្តិការណ៍​ថា្នក់​ជាតិ​ជា​លើក​ទី១នេះ លោក​វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​ដែល​ភ្ញៀវ​របស់​យើង​នៅ​រាត្រី​នេះ បាន​បញ្ជាក់ថា គ្រោង​ចំណាយ​ថវិកា​ជាង១លាន​ដុល្លារ​កន្លះ​ដើម្បី​រៀបចំឡើង។ ជាមួយគ្នានេះ លោក​ក៏បាន​លើកឡើង​ផងដែរ​ថា ការរៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើង គឺ​ដើម្បី​ត្រៀមខ្លួន ទទួល​បទពិសោធន៍ និង​ពង្រឹងគុណភាព​កីឡាករ​សម្រាប់​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ឆ្នាំ២០២៣ដែលជា​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ។

លោក​វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា
លោក​វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា RFI/Im Rachna
ផ្សាយពាណិជ្ជកម្ម

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ