អានតួអត្ថបទ
បទសម្ភាស

លោក វ៉ាត់ ចំរើន៖ កីឡា​ជាតិ​លើក​ទី​១ រក​ឃើញ​ចំណុច​ខ្សោយ៣​នៅក្នុង​វិស័យ​កីឡាខ្មែរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​១ ដែល​ចាប់​ផ្ដើម​តាំង​ពី​ថ្ងៃ​ទី​២៥​តុលា បាន​បិទ​បញ្ចប់​ជា​ស្ថាពរ​ហើយ​នៅ​ថ្ងៃ​សៅរ៍​ទី​៥​វិច្ឆិកា​នេះ​។ នៅ​ក្នុង​បទ​សម្ភាស​ជាមួយ​វិទ្យុ​បារាំង លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​គូស​បញ្ជាក់​អំពី​លទ្ធផល​នៃ​ព្រឹត្តិការណ៍​កីឡា​ជាតិ ដែល​អត្តពលិក​មក​ពី​រាជធានី​ភ្នំពេញ ក្រសួង​មហាផ្ទៃ និង​ក្រសួង​ការពារជាតិ ដណ្ដើម​បាន​មេដាយ​ច្រើនជាង​គេ​។ តាម​រយៈ​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​១​នេះ លោក វ៉ាត់ ចំរើន អះអាង​ថា គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​រក​ឃើញ​ចំណុច​ខ្សោយចំនួន​​៣​នៅ​ក្នុង​​វិស័យ​កីឡា​ខ្មែរ​។​ គឺ​ទី​១៖ គម្លាតបច្ចេកទេស​​រវាង​អត្តពលិក​នៅ​រាជធានី​ភ្នំពេញ​និង​តាម​បណ្ដា​ខេត្ត, ទី​២៖ កង្វះ​ស្មារី​ធ្វើ​ការ​ជា​ក្រុមដែល​ត្រូវ​ពង្រឹង, និង​ទី​៣៖ កង្វះ​ខាត​បទពិសោធ​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ជាតិ ដែល​ត្រូវ​កែ​លម្អ​ឲ្យ​ប្រសើរ​ជាង​នេះ​ទៀត​។

លោក វ៉ាត់​ ចំរើន​ អគ្គ​លេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ និង​ជា​អនុ​រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍​។
លោក វ៉ាត់​ ចំរើន​ អគ្គ​លេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ និង​ជា​អនុ​រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍​។ RFI
ផ្សាយពាណិជ្ជកម្ម

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ