អានតួអត្ថបទ
បទសម្ភាស

លោក សេង ពិសិដ្ឋ៖ យុវជន​ខ្មែរស្វះ​ស្វែង​ចាប់​យក​អាហារូបករណ៍​ទៅ​សិក្សា​នៅ​បរទេស

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្ដរជាតិ​នៅ​ថ្ងៃ​សៅរ៍​នេះ គឺ​លោក សេង ពិសិដ្ឋ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អនុស្សា Event Planner។ ក្រុមហ៊ុនអនុស្សា Event Planner នឹង​រៀបចំ​សន្និសីទ​ថ្នាក់​ជាតិ​លើក​ទី​៤ ស្ដី​ពី​ដំណើរឆ្ពោះ​ទៅ​កាន់​ភាព​ជោគជ័យ ក្នុង​អាហារូបករណ៍ នៅ​ថ្ងៃ​សៅរ៍​សប្ដាហ៍​ក្រោយ​។ ដោយ​ធ្លាប់​បាន​រៀបចំ​សន្និសីទ​នេះ​៣​ឆ្នាំ​ជាប់​ៗ​គ្នា​មក​ហើយ លោក សេង ពិសិដ្ឋ សង្កេត​ឃើញ​ថា យុវជន​ខ្មែរកាន់​តែ​ច្រើន​ឡើង ចាប់​អារម្មណ៍​ស្វះ​ស្វែង​រក​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ក្រៅ​បរទេស​។ ខណៈ​ព័ត៌មាន​ស្ដី​ពី​អាហារូបករណ៍​ត្រូវ​បាន​ផ្សព្វផ្សាយ​ទូលំទូលាយ​ជាង​មុន ការ​ត្រៀម​ខ្លួន​របស់​យុវជន​ដើម្បី​ចាប់​យក​អាហារូបករណ៍​ក៏​ប្រសើរ​ជាង​មុន ហើយ​ចំនួន​យុវជន​ខ្មែរ​ដែល​ទទួល​បាន​អាហារូបករណ៍​ក៏​មាន​ចំនួនច្រើន​ជាង​មុន​ផង​ដែរ​។ នេះ​បើ​តាម​លោក សេង ពិសិដ្ឋ​។

លោក សេង ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុន ANUSSA Event Planner។
លោក សេង ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុន ANUSSA Event Planner។ @RFI
ផ្សាយពាណិជ្ជកម្ម

 
 

 

 

 

 
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ