បទសម្ភាស
លោកញ៉េប ប៊ុនជិន៖គណបក្សហ្វ៊ុនស៊ិនប៉ិចអាចនឹងចំណាយ១០ម៉ឺនដុល្លារដើម្បីដករូបសម្តេចក្រុមព្រះចេញ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:២៨
នៅព្រឹកមិញនេះ គណបក្សហ្វ៊ុនស៊ិនប៉ិចបានធ្វើសមាជវិសាមញ្ញ ដើម្បីផ្លាស់ប្តូររូបសញ្ញាសម្គាល់គណបក្សជាថ្មីឲ្យស្របនឹងច្បាប់ស្តីពីគណបក្សនយោបាយ។ ទម្រង់នៃរូបសញ្ញាគណបក្សរាជានិយមមួយនេះ ត្រូវបានរក្សាទុកដដែលដោយគ្រាន់តែដករូបសម្តេចក្រុមព្រះដែលជាប្រធានគណបក្សចេញតែប៉ុណ្ណោះ។ ចំពោះការដករូបសម្តេចក្រុមព្រះចេញនេះ លោកញ៉េប ប៊ុនជិន ដែលជាអ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិចបានបញ្ជាក់ថា គណបក្សអាចនឹងចំណាយថវិកាប្រមាណជា១០ម៉ឺនដុល្លារអាមេរិក ដើម្បីធ្វើឲ្យបានរួចរាល់នៅទូទាំងប្រទេស។