អានតួអត្ថបទ
បទសម្ភាស

លោក អាត់ ធន់ ៖ ក្រុម​សហជីព​កំណត់​ប្រាក់​ខែ​គោល ១៧៦. ២៥ ដុល្លារ​ ដើម្បី​ដាក់​ចូល​ក្នុង​កិច្ច​ប្រជុំ​ត្រី​ភាគី

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​នៅ​យប់​នេះ​គឺ​លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា។ នៅ​ក្នុង​ពេល​រសៀល​ថ្ងៃ​អាទិត្យ​ទី ២៤ កញ្ញា នេះ ក្រុម​សហជីព​បាន​ឯក​ភាព​គ្នា​កំណត់​យក​ប្រាក់​ខែ​គោល​អប្បបរមា​ចំនួន ១៧៦.២៥ ដុល្លារ ដើម្បី​ដាក់​ចូល​ក្នុង​កិច្ច​ប្រជុំ​ត្រី​ភាគី ចាប់​ពី​ថ្ងៃ​ទី​២៥ កញ្ញា ស្អែក​នេះ​ត​ទៅ។ កិច្ច​ប្រជុំ​ក្រុម​ការងារ​ត្រី​ភាគី​រួម​មាន សហជីព និយោជក និង​ភាគី​រដ្ឋាភិបាល នឹង​ជួប​ប្រជុំ​គ្នា​ដើម្បី​ដាក់​រូបមន្ត​ប្រាក់​ខែ​គោល​រៀងៗ​ខ្លួន ក្នុង​ការ​កំណត់​ប្រាក់​ឈ្នួល​អប្បរមា​ផ្នែក​វាយនភណ្ឌ កាត់ដេរ និង​ផលិត​ផល​ស្បែក​ជើង​សម្រាប់​កម្មករ​កាត់​ដេរ​នៅ​ឆ្នាំ​២០១៨​ខាង​មុខ។

លោក​អាត់ ធន់ ប្រធាន​​សម្ព័ន្ធ​​សហជីព​​ប្រជាធិបតេយ្យ​​កម្មករ​​កាត់​ដេរ​​កម្ពុជា
លោក​អាត់ ធន់ ប្រធាន​​សម្ព័ន្ធ​​សហជីព​​ប្រជាធិបតេយ្យ​​កម្មករ​​កាត់​ដេរ​​កម្ពុជា
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ