អ្នកនាង ជា លីដា៖ អង្គការទស្សនៈពិភពលោកផ្តើមយុទ្ធនាការ៥ឆ្នាំ ដើម្បីបញ្ឈប់អំពើហិង្សាលើកុមារ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១២:៤៨
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺអ្នកនាង ជា លីដា ប្រធានយុទ្ធនាការ “It Takes a world ដើម្បីបញ្ឈប់អំពើហិង្សាលើកុមារ” នៃអង្គការទស្សនៈពិភពលោក World Vision។ ឆ្លើយតបនឹងសំណួររបស់វិទ្យុបារាំងអន្តរជាតិ អ្នកនាង ជា លីដា បានឲ្យដឹងថា ចាប់ពីថ្ងៃទី ២០ វិច្ឆិកា ឆ្នាំ២០១៧នេះ អង្គការទស្សនៈពិភពលោក World Vision បានចាប់ផ្តើមបើកយុទ្ធនាការមួយដែលមានឈ្មោះថា “It Takes a world” ដើម្បីបញ្ឈប់អំពើហិង្សាលើកុមារ” នៅប្រទេសកម្ពុជា ក្នុងពេលជាមួយការប្រារព្ធទិវាកុមារអន្តរជាតិរបស់អង្គការសហប្រជាជាតិ។ យុទ្ធនាការនេះ គឺដើម្បីគៀរគរចលនាជាសកលពីថ្នាក់ដឹកនាំរដ្ឋាភិបាល សង្គមស៊ីវិល អ្នកជំនួញ និងប្រជាពលរដ្ឋក្នុងការចូលរួមប្តេជ្ញាចិត្តតែមួយ ដើម្បីការពារកុមារពីអំពើហិង្សាគ្រប់ទម្រង់។ បើតាមអ្នកនាង ជា លីដា នេះគឺជាលើកទីមួយដែរ ដែលបុគ្គលិកអង្គការទស្សនៈពិភពលោក បានបង្ហាញភាពជាគំរូមួយទៅកាន់គ្រួសារនិងសហគមន៍នៅក្នុងប្រទេសកម្ពុជា ដោយមិនប្រើប្រាស់អំពើហិង្សាទៅលើកូនៗរបស់ពួកគេ។