អានតួអត្ថបទ
បទសម្ភាស

អ្នក​នាង ជា លីដា៖ អង្គការ​ទស្សនៈ​ពិភព​លោក​ផ្តើម​យុទ្ធនាការ​៥​ឆ្នាំ ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​លើ​កុមារ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​រាត្រី​នេះ គឺ​អ្នក​នាង ជា លីដា ប្រធាន​យុទ្ធនាការ “It Takes a world ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​លើ​កុមារ” នៃ​អង្គការ​ទស្សនៈ​ពិភព​លោក World Vision។ ឆ្លើយ​តប​នឹង​សំណួរ​របស់​វិទ្យុ​បារាំង​អន្តរជាតិ អ្នក​នាង ជា លីដា បាន​ឲ្យ​ដឹង​ថា ចាប់​ពី​ថ្ងៃ​ទី ២០ វិច្ឆិកា ឆ្នាំ​២០១៧​នេះ អង្គការ​ទស្សនៈ​ពិភព​លោក World Vision បាន​ចាប់​ផ្តើម​បើក​យុទ្ធនាការ​មួយ​ដែល​មាន​ឈ្មោះ​ថា​ “It Takes a world” ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​លើ​កុមារ” នៅ​ប្រទេស​កម្ពុជា ក្នុង​ពេល​ជាមួយ​ការ​ប្រារព្ធ​ទិវា​កុមារ​អន្តរជាតិ​របស់​អង្គការ​សហប្រជាជាតិ។ យុទ្ធនាការ​នេះ គឺ​ដើម្បី​គៀរ​គរ​ចលនា​ជា​សកល​ពី​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល សង្គម​ស៊ីវិល អ្នក​ជំនួញ និង​ប្រជាពលរដ្ឋ​ក្នុង​ការ​ចូល​រួម​ប្តេជ្ញា​ចិត្ត​តែ​មួយ ដើម្បី​ការពារ​កុមារ​ពី​អំពើ​ហិង្សា​គ្រប់​ទម្រង់។ បើ​តាម​អ្នក​នាង ជា លីដា នេះ​គឺ​ជា​លើក​ទី​មួយ​ដែរ ដែល​បុគ្គលិក​អង្គការ​ទស្សនៈ​ពិភព​លោក បាន​បង្ហាញ​ភាព​ជា​គំរូ​មួយ​ទៅ​កាន់​គ្រួសារ​និង​សហគមន៍​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​មិន​ប្រើ​ប្រាស់​អំពើ​ហិង្សា​ទៅ​លើ​កូនៗ​របស់​ពួក​គេ។

​អ្នក​នាង ជា លីដា ប្រធាន​យុទ្ធនាការ “It Takes a world ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​លើ​កុមារ” នៃ​អង្គការ​ទស្សនៈ​ពិភព​លោក World Vision
​អ្នក​នាង ជា លីដា ប្រធាន​យុទ្ធនាការ “It Takes a world ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​លើ​កុមារ” នៃ​អង្គការ​ទស្សនៈ​ពិភព​លោក World Vision @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ