បទសម្ភាស
លោក ជិន ម៉ាលីន៖ បើសិនមន្ត្រី១១៨នាក់បន្តសកម្មភាពនយោបាយនឹងប្រឈមបទល្មើសថ្មី
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:៥២
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងនៅយប់នេះគឺ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌។ លោកជិន ម៉ាលីន ពន្យល់ពីការអនុវត្តសាលដីការំលាយគណបក្សសង្គ្រោះជាតិ និងការផ្អាកសកម្មភាពនយោបាយមន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិចំនួន១១៨នាក់។ លោក ជិន ម៉ាលីន បានសង្កត់ធ្ងន់ថា ក្នុងករណីមន្ត្រីគណបក្សសង្គ្រោះជាតិមិនគោរពទៅតាមសាលដីកាតុលាការកំពូលទេ ពួកគេនឹងប្រឈមបទល្មើសថ្មី។លោក ជិន ម៉ាលីន បន្ថែមថា មន្ត្រីសង្គ្រោះជាតិមួយចំនួនក្នុងចំណោម១១៨នាក់អាចធ្វើដំណើរចេញចូលប្រទេសកម្ពុជាបានដូចពលរដ្ឋដទៃ ប៉ុន្តែសិទ្ធិមួយចំនួនត្រូវបានដកហូត។