អានតួអត្ថបទ
បទសម្ភាស

លោក ឈឹម សុធី៖ ខ្លោង​ទ្វារ​អង្គរ​សង្ក្រាន្តឆ្នាំថ្មីនេះ​ គឺកសាង​តាម​រចនាប័ទ្មខ្មែរ​សម័យ​អង្គរ​!

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពិធី​បុណ្យ​ចូលឆ្នាំថ្មី កាន់តែ​កៀក​ខិត​ចូល​មក​ដល់​ហើយ! ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត នៅក្នុង​ទឹក​ដី​ខេត្ត​សៀមរាម​ ក៏​បាន​ត្រៀម​ខ្លួន​ស្ទើរតែ​រួច​ហើយ​ដែរ។ ជា​ការ​កត់​សម្គាល់ ខ្លោង​ទ្វារ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ពីរឆ្នាំ​ជាប់ៗគ្នាមក​នេះ​ គឺ​គ្មាន​​ប្រតិកម្ម​អវិជ្ជមានខ្លាំង ​ដូច​ឆ្នាំ​២០១៥នោះទេ។ គឺ​កាលពីចូល​ឆ្នាំខ្មែរឆ្នាំ​​២០១៥ មាន​ការ​រិះគន់​យ៉ាង​ចាស់ដៃចំពោះ​ខ្លោងទ្វារ​ព្រឹត្តិ​ការណ៍​​អង្គរ​សង្ក្រាន្ត គឺ​មាន​ព័​ណ៌និង​ទម្រង់​ដូច​របស់​វៀតណាម​ឬ​ចិន​ និង​រហូត​ដល់​មាន​ការលួច​វាយ​បំផ្លាញ​ ឬ​​ដុត​ខ្លោង​ទ្វារ​នោះ​ផង​។ចំពោះខ្លោង​ទ្វារព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ​ឆ្នាំ២០១៧​​នេះវិញ​ គឺ​​ត្រូវបាន​លោក ឈឹម សុធី​ប្រធាន​នាយកដ្ឋាន​សិល្បៈ​សូនរូបនិង​សិល្បៈ​សិប្បកម្ម ​របស់​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ អះអាង​ថា មាន​ពណ៌​សម្បុរ​បែប​ខ្មែរ​ គឺ​កសាង​តាម​រចនាប័ទ្មខ្មែរ​សម័យ​អង្គរ​ ដែល​មាន​លាក់​បង្កប់​អត្ថន័យបែប​ដួង​ព្រលឹងខ្មែរ និង​សម្គាល់​ពី​ឆ្នាំ​រកា ដោយ​យក​សត្វ​បក្សី​ជាតំណាង។  

បន្ទប់ផ្សាយ​របស់​វិទ្យុបារាំង RFI
បន្ទប់ផ្សាយ​របស់​វិទ្យុបារាំង RFI RFI/Khmer
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ