បទសម្ភាស
លោកឈុំ សុជាត៖ អ្នកនាំពាក្យ និងអ្នកសារព័ត៌មានគួរចាត់ទុកគ្នាដូចសាច់ញាតិ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:៣១
ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺលោកឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។ នៅក្នុងបទសម្ភាសជាមួយវណ្ណ សុគន្ធា លោកឈុំ សុជាត បានអះអាងថា វគ្គបណ្តុះបណ្តាលអំពីតួនាទីរបស់អ្នកនាំពាក្យនៅថ្ងៃស្អែកនេះ គឺមានសារៈសំខាន់ណាស់សម្រាប់មន្រ្តីនាំពាក្យចំណុះឲ្យក្រសួងការពារជាតិកម្ពុជា។ ដោយឡែក និយាយពីបញ្ហាទូទៅវិញ លោកឈុំ សុជាត បានលើកឡើងថា អ្នកនាំពាក្យ និងអ្នកសារព័ត៌មានគួរតែចាត់ទុកគ្នាដូចសាច់ញាតិ និងចេះអធ្យាស្រ័យឲ្យគ្នា ដើម្បីកសាងព័ត៌មានមួយដែលត្រឹមត្រូវជូនសាធារណជន។