ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/11 12h00 GMT

លោក ជា មុនី​ឫទ្ធិ៖ ចូលឆ្នាំចិន មាន​គោល​គំនិត​៣ គឺ​ជួប​ជុំគ្នា ​ដឹងគុណ​ និង​​ចែក​រំលែក​គ្នា!

លោក ជា មុនី​ឫទ្ធិ៖ ចូលឆ្នាំចិន មាន​គោល​គំនិត​៣ គឺ​ជួប​ជុំគ្នា ​ដឹងគុណ​ និង​​ចែក​រំលែក​គ្នា!
 
បណ្ឌិត ជា មុនីឫទ្ធិ ជានាយកវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា @facebook

ថ្ងៃ​​នេះ ជាថ្ងៃទី​១ នៃពិធី​បុណ្យ​​ចូល​ឆ្នាំ​ប្រពៃណី​ចិន-វៀតណាម។ វិទ្យុបារាំង សុំ​អញ្ជើញ​​បណ្ឌិត ជា មុនី​ឫទ្ធិ ដែលជា​​​នាយក​វិទ្យា​ស្ថាន​ខុងជឺ ​នៃរាជ​បណ្ឌិត្យសភា​កម្ពុជា​ ​ ធ្វើ​ភ្ញៀវ​ប្រចាំថ្ងៃ​របស់យើង​​នៅ​យប់​នេះ។

ឆ្លើយ​តប​នឹង​សំណួរ​របស់​វិទ្យុ​បារាំង បណ្ឌិត ជា មុនី​ឫទ្ធិ បាន​បញ្ជាក់ថា នៅ​ពេល​បុណ្យ​ចូលឆ្នាំចិន គឺមាន​គោល​គំនិត​៣ធំៗ​។ ទី១ គឺ​ជាការ​​ជួប​ជុំគ្នា ក្នុង​រង្វង់​ក្រុម​គ្រួសារ​ ឬ​ទៅ​ជួប​ជុំ​គ្នា​នៅ​ស្រុក​កំណើត។ ទី២ ​គឺ​ដឹងគុណ​ អ្នក​ដែល​បាន​ស្លាប់​ទៅ និង​ដឹង​គុណ​ ចាស់ទុំ​ អ្នក​ដែលនៅ​រស់​ ហើយ​និងទី៣ គឺ​ជាការ​​​ចែក​រំលែក​គ្នា។ នោះគឺ​ចែក​រំលែក​នំ​ចំណីនិង​ទ្រព្យ​ធ​ន​ខ្លះ នៅពេល​សែន​ព្រេន​ហើយ។​

ដោយ​ឡែកចំពោះ​ការ​សែន ដូចជា​មាន់​ស្ងោរ ជ្រូក​ខ្វៃ នំចំណីផ្សេងៗ​ គឺគ្មាន​ភស្តុតាង​ណា​ដែល​អះអាង​ថាបាន​ផល​ពិត​នោះទេ។ ហើយ​ចំណែក ការ​ដុត​ក្រដាសសែនវិញ​​ លោក​បណ្ឌិត បញ្ជាក់ថា​គឺជាការ​ខ្ជះខ្ជាយ។

 

ដូច្នេះសុំស្តាប់បទសម្ភាស​របស់ ហេង ឧត្តម ជាមួយ​នឹង​បណ្ឌិត ជា មុនី​ឫទ្ធិ ៖


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • កម្ពុជា

    ចូល​ឆ្នាំចិន៖ ប្រជា​ជន​ចំណាយ​ច្រើន ជាង​ឆ្នាំ​មុន​ខណៈ​ទំនិញ​ឡើង​ថ្លៃ

    ស្វែងយល់បន្ថែម

  • ទស្សនៈព្រឹត្តិការណ៍ខ្មែរ

    សម្លេង​ផាវ​ផ្ទុះ​ចូល​ឆ្នាំ​ចិន​នៅ​តែ​មាន​ ប្រសិន​បើ​មាន​ការ​ហាម​ប្រាម​ហើយ​គ្មាន​ចំណាត់​ការ

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ