អានតួអត្ថបទ
បទសម្ភាស

លោក​ ហង្ស ពុទ្ធា ៖ «​បើ​​ខ្លឹម​សារ​ឃោសនា​នយោបាយ​លើ​ហ្វេស​ប៊ុក​ធ្ងន់​ធ្ងរ​ នឹង​មាន​ស្ថាប័ន​ផ្សេង​ពី គ​ជ​ប ទទួល​ខុស​ត្រូវ​​គ្រប់គ្រង»

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃអង្គារ​នេះ​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គជប បាន​​កោះ​​ប្រជុំ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន ដើម្បី​ជូន​ដំណឹង​ពី​ការ​អនុវត្ត​​ច្បាប់​​បោះឆ្នោត និង​គោលការណ៍​សម្រាប់​​ផ្សព្វផ្សាយ​អំឡុង​ពេល​ឃោសនា​បោះ​ឆ្នោត ដែល​នឹង​មក​ដល់​ចាប់​ពី​ថ្ងៃទី​២០ ខែ​ឧសភា ដល់​ថ្ងៃទី​០២ ខែ​មិថុនា ឆ្នាំ​២០១៧​។ បើ​​តាម​ ​លោក ហង្ស ពុទ្ធា អ្នកនាំ​ពាក្យ​ គជប​ អំឡុង​ពេល​ឃោសនា​នេះ គជប នឹង​​គ្រប់គ្រង​រាល់​សម្ភារៈ និង​ខ្លឹមសារ​ផ្សព្វផ្សាយ​របស់​កាសែត​បោះពុម្ព វិទ្យុ ទូរ​ទស្សន៍​ទាំង​រដ្ឋ និង​ឯកជន​ក្នុង​ស្រុក ទាក់ទង​នឹង​​គណបក្ស​នយោបាយ លើកលែង​តែ គេហទំព័រ​អនឡាញ និង​ហ្វេស​ប៊ុក​។ ប៉ុន្តែ​ប្រសិន​បើ​​ខ្លឹមសារ​ឃោសនា​នយោបាយ​នៅ​លើ​ហ្វេស​ប៊ុក​មាន​លក្ខណៈ​ធ្ងន់ធ្ងរ នឹង​មាន​ស្ថាប័ន​ផ្សេង​ពី គជប ជា​អ្នក​ទទួល​ខុស​ត្រូវ​។ លោក ហង្ស ពុទ្ធា បាន​បន្ថែម​ថា ដូច​ឆ្នាំ​មុនៗ​ដែរ នៅ​ឆ្នាំ​២០១៧​នេះ គជប នឹង​អំពាវ​នាវ​ឲ្យ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទាំង​អស់ សូម​រក្សា ថ្ងៃទី​០៣ ខែ​មិថុនា ជា​ថ្ងៃ​ស ថ្ងៃ​ស្ងប់​ស្ងៀម ​ដោយ​មិន​ផ្សព្វផ្សាយ​អំពី​គោល​នយោបាយ​គណបក្ស ឬ​លើក​តម្កើង​គណប​ក្ស​ណាមួយ​ឡើយ​។ 

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប)
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) @RFI/Sopheak
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ