អានតួអត្ថបទ
បទសម្ភាស

លោក ហង្ស ពុទ្ធា ៖ គជប ទទួល​ស្គាល់​គណបក្ស​នយោ​បាយ ១២ និង​បេក្ខជន​ជិត ៩ម៉ឺន​នា​ក់ រួច​ហើយ សម្រាប់​​ការ​​បោះឆ្នោត​​ឃុំ​សង្កាត់​ឆ្នាំ​២០១៧​នេះ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​​ប្រចាំ​​ថ្ងៃ ​របស់​​វិទ្យុ​​បារាំង​​អន្តរ​ជាតិ​​នៅ​​យ​ប់​​នេះ គឺ​​លោក​ ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ គណៈ​កម្មការ​ធិការ​ជាតិរៀប​ចំ​ការ​បោះឆ្នោត (គជប)។ យ៉ាង​ហោច​ណាស់​មាន គណបក្ស​នយោ​បាយ​​សរុប ១២ បាន​ចុះ​បញ្ជី​គណបក្ស​​ចូលរួម​​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំសង្កាត់ អាណតិ្តទី​៤ ឆ្នាំ​២០១៧ ហើយ គជប ក៏​បាន​​ទទួលស្គាល់​ជា​បឋម នូវ​​បេក្ខជន​សរុប​​ជាង ៨៨.២១៦នាក់ ដោយ​ក្នុង​នោះ​មាន ស្រ្តី ជាង ២៥% (ស្រ្តី សរុប ២២.៦២៧នាក់)។​ អ្នកនាំ​ពាក្យ គជប ​​​បាន​​ថ្លែង​ថា អំឡុង​​ពេល​ទទួល​ពាក្យ​សុំចុះ​បញ្ជី​បេក្ខជន​​នៃ​គណបក្សនយោបាយ​ត្រឹម​រយះ​ពេល ៣ថ្ងៃ​កន្លង​មក​នេះ មិន​មាន​ការ​ប្រទាំង​ប្រទើស​ទាក់ទង​នឹង​នីតិវិ​ធី​ចុះ​ឈ្មោះ​បេក្ខជន​​​ទេ តែ​មាន​ការ​ប្រជែង​ដណ្តើមយ​ក​ឈ្មោះ​​បេក្ខជន​តែមួយ ពី​​គណបក្ស​នយោបាយ​ផ្សេង​គ្នា​​ទៅ​វិញ​។ ជុំវិញ​បញ្ហា​នេះ លោក ​ហង្ស ពុទ្ធា បញ្ជាក់​ថា បើសិន​​ជា គណបក្ស​នយោ​បាយ​​មិន​អាច​សម្រប​សម្រួល​គ្នាបាន​ទេ ​នោះ គជប នឹង​លុប​​រាល់​​បេក្ខជន​ឈ្មោះ​ស្ទួន ​ចេញ​ពី​បញ្ជី​​​គណបក្ស​នយោបាយ​​ទាំង​​ពីរ​​តែ​​ម្តង​​។​

​លោក​ ហង្ស ពុទ្ធា​ អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ​ហៅ​កាត់​ថា​ គ.ជ.ប។​
​លោក​ ហង្ស ពុទ្ធា​ អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ​ហៅ​កាត់​ថា​ គ.ជ.ប។​ @Facebook
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ