អានតួអត្ថបទ
បទសម្ភាស

លោក ហេង សួរ៖ យុទ្ធនាការ​៣​ដំណាក់​កាល នឹង​បញ្ចប់​ភាព​ស្មុគ​ស្មាញ​លើ​បញ្ហា​ពលករ​ខ្មែរ​ខុស​ច្បាប់​នៅ​ប្រទេស​ថៃ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​រាត្រី​នេះ គឺ​លោក ហេង សួរ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ។ លោក ហេង សួរ បាន​អំពាវនាវ​ឲ្យ​ពលករ​ខ្មែរ​ទៅ​ចុះ​ឈ្មោះ ដើម្បី​ទទួល​សិទ្ធិ​ជា​ពលករ​ស្រប​ច្បាប់​នៅ​ក្នុង​ប្រទេស​ថៃ ខណៈ​ដែល​គណៈកម្មការ​ផ្តល់​ភាព​ស្រប​ច្បាប់​ដល់​ពលករ​កម្ពុជា នៅ​ថ្ងៃ​ទី ២៤ កក្កដា នេះ បាន​ចាប់​ផ្តើម​បើក​ការិយាល័យ​ចំនួន ៩៧ ដើម្បី​ទទួល​ចុះ​ឈ្មោះ​នេះ។ យុទ្ធនាការ​នេះ បាន​ចែក​ចេញ​ជា ៣ ដំណាក់​កាល ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី ២៤ កក្កដា នេះ រហូត​ដល់​ថ្ងៃ​ទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៧។ លោក ហេង សួរ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ រំពឹង​ជា​មុន​ថា យុទ្ធនាការ​៣​ដំណាក់​កាល​នេះ នឹង​បញ្ចប់​ភាព​ស្មុគ​ស្មាញ​លើ​បញ្ហា​ពលករ​ខ្មែ​រខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​ថៃ​ជា​យូរ​មក​ហើយ​នោះ។ សូម​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ មាន​ពលករ​ខ្មែរ​ប្រមាណ​ជា ១​លាន​៥​ម៉ឺន​នាក់ កំពុង​ធ្វើ​ការងារ​នៅ​ក្នុង​ប្រទេស​ថៃ ក្នុង​នោះ មាន​ពលករ​ខុស​ច្បាប់​ជាង​៣១​ម៉ឺន​នាក់។

អ្នក​​នាំ​​ពាក្យ​​ក្រសួង​ការងារ លោក ហេង សួរ
អ្នក​​នាំ​​ពាក្យ​​ក្រសួង​ការងារ លោក ហេង សួរ
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ