បទសម្ភាស
លោកកែន សេរីរដ្ឋា៖អង្គការWCS តក់ស្លុតចំពោះការបាញ់សម្លាប់បុគ្គលិកដើរល្បាតព្រៃ តែមិនរាថយឡើយ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:២៣
មនុស្សយ៉ាងហោចណាស់៣នាក់បានស្លាប់នៅក្នុងហេតុការណ៍បាញ់សម្លាប់ដ៏សាហាវមួយនៅដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី។ ម្នាក់ក្នុងចំណោមនោះ គឺជាបុគ្គលិកអង្គការសមាគម អភិរក្សសត្វព្រៃ (WCS)។ លោកកែន សេរីរដ្ឋា ប្រធានអង្គការសមាគមអភិរក្សសត្វព្រៃ(WCS) ដែលជាភ្ញៀវរបស់យើងនៅរាត្រីនេះ បានសម្តែងនូវការសោកស្តាយ និងតក់ស្លុតចំពោះហេតុការណ៍បាញ់សម្លាប់អាជ្ញាធរដើរល្បាតព្រៃក៏ដូចជាបុគ្គលិករបស់លោកនេះ។ តែទោះជាយ៉ាងណា លោកអះអាងថា អង្គការសមាគមអភិរក្សសត្វព្រៃ(WCS)នឹងបន្តសកម្មភាពរបស់ខ្លួនទៅមុខជាដដែលដោយមិនរាថយឡើយ។