បទសម្ភាស
លោក គុជ លី ៖ គណបក្ស កែម ឡី ត្រូវបានប្តូរឈ្មោះទៅជាគណបក្សខ្មែរតែមួយ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:០១
គណបក្សកែម ឡី នៅថ្ងៃនេះ បានប្រកាសប្តូរឈ្មោះទៅជាគណបក្ស ខ្មែរតែមួយ ដោយសារតែ ឈ្មោះនៃគណបក្សនេះត្រូវបានក្រសួងមហាផ្ទៃ ស្នើឲ្យកែតម្រូវ ដើម្បីឲ្យស្របតាមច្បាប់ស្តីគណបក្សនយោបាយ។ ក្នុងនាទីភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងRFIនៅរាត្រីនេះ លោក គុជ លី អនុប្រធានគណបក្សខ្មែរតែមួយ បានបញ្ជាក់ថា រចនាសម្ព័ន្ធគណបក្សនេះ គឺមានលោក កែម រិទ្ធីសិត ប្អូនប្រុសលោកកែមឡី ជាប្រធានអស់មួយជីវិត និងរូបលោកផ្ទាល់ជាអនុប្រធានទី១ រួមទាំងលោកស្រី ឃី ម៉េងលីន ដែលលោកអះអាងថា ជាក្មួយស្រី លោកស្រី មូរ សុខហួរ គឺជាអនុប្រធានគណបក្សថ្មីនេះ។