បទសម្ភាស
លោក ឡុង កុសល៖ កម្ពុជាត្រូវការអ្នកជំនាញជាតិថែមទៀតដើម្បីបន្តការងារអភិរក្សតំបន់អង្គរ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:៥០
ថ្ងៃទី១៤ខែធ្នូនេះ គឺជាខួបលើកទី២៥ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ អ៊ឹម រចនា បានឆ្លៀតឱកាសនេះ ជួបសម្ភាសលោក លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា អំពីប្រវត្តិនៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរទៅជាបេតិកភណ្ឌពិភពលោក។ បើតាមលោក ឡុង កុសល ការដាក់បញ្ជូលអង្គរជាបេតិកភណ្ឌពិភពលោក បានធ្វើឲ្យកម្ពុជាទទួលបានជំនួយជាច្រើនពីសហគមន៍អន្ដរជាតិ ក្នុងការងារអភិវឌ្ឍនិងអភិរក្សប្រាសាទនៅតំបន់អង្គរ។ ប៉ុន្តែលោកលើកឡើងថា កម្ពុជាមិនចង់ពឹងពាក់លើអ្នកជំនាញបរទេសទាំងស្រុងដូច្នេះរហូតទេ។