បទសម្ភាស
លោកស្រី ប៉ុក បញ្ញាវិចិត្រ៖ វិបត្តិស្ត្រីដោយអំពើហិង្សានិងការរំលោភភេទ ត្រូវស៊ីពេលយូរ ក្នុងការស្វែងរកយុត្តិធម៌តាមផ្លូវតុលាការ!
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១២:៣៥
នៅថ្ងៃស្អែកនេះ គឺជាខួបលើកទី១០៦ នៃ ទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា។ នៅកម្ពុជាយើង គឺធ្វើឡើងក្រោមប្រធានបទ «ស្ត្រីដើម្បីសុខសន្តិភាពនិងវឌ្ឍនភាព»។ ឆ្លៀតឱកាសនេះ វិទ្យុបារាំងRFI បានអញ្ជើញលោកស្រី ប៉ុក បញ្ញាវិចិត្រ នាយិកាប្រតិបត្តិអង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិ ដើម្បីនិយាយពីវិបត្តិស្ត្រីក្នុងសង្គមខ្មែរ។ លោកស្រី ប៉ុក បញ្ញាវិចិត្រ បញ្ជាក់ថា វិបត្តិស្ត្រីដោយអំពើហិង្សានិងការរំលោភភេទ គឺត្រូវស៊ីពេលយូរ ក្នុងការស្វែងរកយុត្តិធម៌តាមផ្លូវតុលាការ ហើយនឹងលំបាកក្នុងការសហការពីគ្រូពេទ្យដើម្បីធ្វើកោសល្យវិច្ច័យ៕