បទសម្ភាស
លោក រស់ សាលីន ៖ សមត្ថភាពរបស់សិស្សនិស្សិតកម្ពុជា មិនចាញ់ប្រទេសនៅក្នុងតំបន់
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ២៨:១៩
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅរាត្រីនេះគឺលោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។ ថ្ងៃនេះគឺជាថ្ងៃទី១ ក្នុងចំណោម៣ថ្ងៃ ដែលក្រសួងអប់រំរៀបចំសន្និបាតបូកសរុបការងារប្រចាំឆ្នាំ និងទិសដៅអនុវត្តសម្រាប់ឆ្នាំថ្មី។ ក្នុងឱកាសនេះ លោក រស់ សាលីន បានប្រាប់ឲ្យដឹងថា សមត្ថភាពរបស់សិស្សនិស្សិតកម្ពុជា មិនចាញ់ប្រទេសនៅក្នុងតំបន់នោះទេ។ លោកបន្ថែមថា ការពង្រឹងការបង្រៀនតាមកម្រិតសាលា រួមទាំងការបញ្ចូលគោលនយោបាយSTEM បានធ្វើឲ្យវិស័យអប់រំរបស់កម្ពុជាដើរស្មើគ្នានឹងប្រទេសជឿនលឿននៅក្នុងតំបន់។