អានតួអត្ថបទ
បទសម្ភាស

លោក សម រង្ស៊ី៖ ឥណ្ឌូនេស៊ី​អាច​បើក​ផ្លូវ​ឲ្យ​សហគមន៍​អន្តរជាតិ ជួយ​ស្តារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​នាទី​ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​យើង​នៅ​រាត្រី​នេះ ​គឺ​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ។ លោក សម រង្ស៊ី បន្ទាប់​ពី​បញ្ចប់​ដំណើរ​ទស្សនៈកិច្ច​នៅ​ប្រទេស​ជប៉ុន លោក​បាន​មក​ដល់​ប្រទេស​ឥណ្ឌូនេស៊ី​កាល​ពី​ដើម​សប្តាហ៍។ ឆ្លើយ​នឹង​សំនួរ​របស់​វិទ្យុ​បារាំង​អន្តរជាតិ លោក សម រង្ស៊ី បាន​លើក​ឡើង​ថា ឥណ្ឌូនេស៊ី​អាច​បើក​ផ្លូវ​ឲ្យ​សហគមន៍​អន្តរជាតិ ជួយ​ស្តារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​បាន ដោយ​សារ​តែ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​កំពុង​តែ​ទ្រុឌ​ទ្រោម។ លោក សម រង្ស៊ី បន្ត​ថា ប្រទេស​សមាជិក​អាស៊ាន​មិន​អាច​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ផ្សេង​ទៀត​ជា​សមាជិក​អាស៊ាន​ដូច​គ្នា គឺ​គ្រាន់​តែ​ជា​គោលការណ៍​លើ​ក្រដាស​ប៉ុណ្ណោះ។

លោក សម រង្ស៊ី
លោក សម រង្ស៊ី @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ