អានតួអត្ថបទ
បទសម្ភាស

លោក សូ ពិសី៖​ជន​បរទេស​ខ្លះ​ប្រើ​ប្រាស់​បណ្ណ​បើក​បរ​អន្តរជាតិ​មិន​ត្រឹម​ត្រូវ​នៅ​កម្ពុជា

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រសួង​សាធារណៈការ និង អគ្គស្នងការ​នគរបាល​ជាតិ បាន​បើក​វគ្គ​ផ្សព្វ​ផ្សាយ ស្តី​ពី​ការ​ត្រួត​ពិនិត្យ​លើ​បណ្ណ​បើក​បរ អន្តរជាតិ នៅ​ថ្ងៃ​សុក្រ​នេះ។ ការ​បើក​វគ្គ​នេះ ដោយ​សារ​តែ​សមត្ថកិច្ច​រក​ឃើញ​ថា ជន​បរទេស​ដែល​បើក​បរ​នៅ​កម្ពុជា​កំពុង​ក្លាយ​ជា​បញ្ហា​ចោទ​នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍​ផង​ដែរ។ លោក សូ ពិសី អគ្គនាយក​រង នៃ​អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវ​គោក ដែល​ជា​ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​យើង​រាត្រី​នេះ បាន​បញ្ជាក់​ថា ជន​បរទេស​ដែល​មាន​សិទ្ធិ​បញ្ជា​យាន​យន្ត​ នៅ​កម្ពុជា លុះ​ត្រា​តែ មាន​បណ្ណ​បើក​បរ​អន្តរជាតិ​ បើ​ពុំ​ដូច​នោះ​ទេ​នឹង​ចាប់​ផាក​ពិន័យ​អន្តរកាល ឬ​ឈាន​ទៅ​ជាប់​ពន្ធនាគារ​ទៀត​ផង។

លោក សូ ពិសី អគ្គនាយក​រង នៃ​អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវ​គោក
លោក សូ ពិសី អគ្គនាយក​រង នៃ​អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវ​គោក @សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ