បទសម្ភាស
លោក វ៉ា ស៊ិមសូរិយា៖«ក្រសួងលើកទឹកចិត្តពលរដ្ឋឲ្យប្រើប្រាស់ប្រព័ន្ធអនឡាញ ដើម្បីចៀសវាងអំពើពុករលួយក្នុងការឈៀកយានយន្ត»
ចុះផ្សាយនៅថ្ងៃ៖
នៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងសាធារណការនិងដឹកជញ្ជូន បានដាក់សម្ពោធឲ្យប្រើប្រាស់មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឬកន្លែងឈៀកឡានបន្ថែម មួយកន្លែងទៀតនៅក្នុងខ័ណ្ឌសែនសុខរាជធានីភ្នំពេញ។ ការបង្ខិតសេវាសាធារណៈ ឲ្យទៅកៀកនឹងប្រជាពលរដ្ឋនៅពេលនេះ ធ្វើឲ្យមណ្ឌលឈៀកឡានឡើងដល់ទៅ៤កន្លែងហើយនៅតាមជ្រុងទាំង៤នៃក្រុងភ្នំពេញ។ លោក វ៉ា ស៊ិមសូរិយា អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានថ្លែងថា ការឈៀករថយន្តតាមប្រព័ន្ធអនឡាញនឹងធ្វើឲ្យប្រជាពលរដ្ឋចំណេញពេលវេលានិងមិនចំណាយដល់សេវារត់ការក្រៅផ្លូវការ។