អានតួអត្ថបទ
កម្ពុជា

ឯកអគ្គ​រដ្ឋទូត​បារាំង​និង​លោក កឹម សុខា ពិភាក្សា​បញ្ហា​នយោបាយ​នៅ​កម្ពុជា

លោក ហ្សង់ ក្លូដ ពាំបឺហ្វ ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​ ២០ មិថុនា​នេះ​ បាន​ជួប​សន្ទនា​ជាមួយ​លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​អំពី​ស្ថានភាព​នយោបាយ​កម្ពុជា​បច្ចុប្បន្ន នា​ឯ​ទីស្នាក់ការ​កណ្ដាល​របស់​បក្ស​សង្កាត់​ចាក់​អង្រែ​លើ ក្រុង​ភ្នំពេញ។

លោក ​ហ្សង់ ​ក្លូដ ​ពាំបឺហ្វ ​ឯកអគ្គ​រដ្ឋ​ទូត​បារាំង​ប្រចាំ​កម្ពុជា ​បាន​ជួប​សន្ទនា​ជាមួយ​លោក ​កឹម​ សុខា ​អំពី​ស្ថានភាព​នយោបាយ​កម្ពុជា​បច្ចុប្បន្ន ​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី ​២០ ​មិថុនា​ ឆ្នាំ២០១៦​នេះ ​
លោក ​ហ្សង់ ​ក្លូដ ​ពាំបឺហ្វ ​ឯកអគ្គ​រដ្ឋ​ទូត​បារាំង​ប្រចាំ​កម្ពុជា ​បាន​ជួប​សន្ទនា​ជាមួយ​លោក ​កឹម​ សុខា ​អំពី​ស្ថានភាព​នយោបាយ​កម្ពុជា​បច្ចុប្បន្ន ​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី ​២០ ​មិថុនា​ ឆ្នាំ២០១៦​នេះ ​ @Kem Sokha
ផ្សាយពាណិជ្ជកម្ម

ខ្លឹមសារ​លម្អិត​នៃ​ជំនួប​រវាង​លោក ហ្សង់ ក្លូដ ពាំបឺហ្វ ឯកអគ្គរដ្ឋ​ទូត​បារាំង​ប្រចាំ​កម្ពុជា និង​លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​អំពី​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​នៅ​កម្ពុជា​មិន​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​នោះ​ទេ។ ទំព័រ​ហ្វេស​ប៊ុក លោក កឹម សុខា និង​លោក យ៉ែម ប៉ុញ្ញារិទ្ធ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បញ្ជាក់​ថា ជំនួប​នេះ​ផ្ដោត​សំខាន់​លើ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា។

អ្វី​ជា​ការ​កត់​សម្គាល់​លោក កឹម សុខា បាន​ទទួល​ជួប​មន្ត្រី​ទូត​ជា​ច្រើន​ ស្រប​ពេល​ដែល​ស្ថានការណ៍​នយោបាយ​ត្រូវ​បាន​គេ​មើល​ឃើញ​ស្ថិត​នៅ​ក្នុង​ភាព​តាន​តឹង។ នៅ​ថ្ងៃ​ទី ១៧ ខែ​មិថុនា​ លោក កឹម សុខា ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា ស្តី​ពី​ បច្ចុប្បន្នភាព​ស្ថានភាព​នយោបាយ​កម្ពុជា។

ហើយ​នៅ​ថ្ងៃ​ទី ១៣ មិថុនា លោក កឹម សុខា ក៏​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ លោក Gerd Moller រដ្ឋ​មន្ត្រី​ក្រសួង​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​អាល្លឺ​ម៉ង់។ ជំនួប​កាល​ណោះ​លោក​កឹម សុខា បាន​រៀបរាប់​ប្រាប់​លោក​រដ្ឋ​មន្ត្រី​អាល្លឺម៉ង់​ថា ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​កំពុង​តែ​ធ្លាក់​ដុន​ដាប​យ៉ាង​ធ្ងន់ធ្ងរ ដែល​ទាមទារ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ពី​សហគមន៍​អន្តរជាតិ​ជា​ពិសេស​សហភាព​អឺរ៉ុប​ផ្ទាល់​តែ​ម្តង។ ជាមួយ​គ្នា​នេះ លោក​កឹម សុខា ​ក៏​បាន​លើក​ឡើង​ពី​ការ​គាប​សង្កត់​របស់​គណបក្ស​កាន់​អំណាច​មក​លើ​គណបក្ស​ប្រឆាំង តំណាង​អង្គការ​សង្គម​ស៊ីវិល មន្ត្រី​គ.ជ.ប និង​ការ​រំលោភ​បំពាន​អភ័យ​ឯក​សិទ្ធិ​អ្នក​តំណាង​រាស្រ្ត​ជា​ដើម។

លោក Gerd Moller បាន​លើក​ឡើង​ថា អាល្លឺម៉ង់​ក៏​ដូចជា​សហភាព​អឺរ៉ុប គឺ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​វិបត្តិ​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ លោក​បន្ត​ថា ស្ថាន​ទូត​អាល្លឺម៉ង់​ប្រចាំ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ នឹង​តាម​ដាន​ស្ថានការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បន្ត​ទៀត។ លោក Gerd Moller ​ក៏​បាន​គូស​បញ្ជាក់​ថា លោក​នឹង​នាំ​យក​នូវ​អ្វី​ដែល​លោក​បាន​ឃើញ និង​ទទួល​ព័ត៌មាន​ពី​គណបក្ស​កាន់​អំណាច​ និង​គណបក្ស​ប្រឆាំង ទៅ​ជម្រាប​ជូន​ប្រទេស​ទាំង​២៨ ដែល​សមាជិក​នៃ​សហភាព​អឺរ៉ុប។

សូម​បញ្ជាក់​ថា បន្ថែម​ពី​លើ​ការ​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ​ហើយ​នោះ​ជំហរ​មួយ​ទៀត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ធ្វើ​ការ​ជួបជុំ​ជាមួយ​អ្នកគាំទ្រ​រហូត​មាន​ដំណោះ​ស្រាយ​ផ្នែក​នយោបាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ