អានតួអត្ថបទ
បទយកការណ៍

ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ថា ​អាជ្ញាធរ​កម្ពុជា​ ខ្វះធនធាន​ មធ្យោបាយ ​ក្នុងការ​ការពារ​ធនធាន​ធម្មជាតិ

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាល​ពី​ដើម​ខែ​មេសានេះ​ លោក​អគ្គរដ្ឋទូត​ សហភាព​អឺរ៉ុប​ប្រចំា​នៅ​កម្ពុជា​ បាន​ចុះ​ត្រួត​ពិនិត្យ​គម្រោង​មួយ​ ចំនួន​ដែល​ទទួល​ជំនួយ​ពី​សហភាព​អឺរ៉ុប​នៅ​ក្នុង​ខេត្ត​មណ្ឌល​គិរី។​ លោក​ ហ្សង់ហ្វ្រង់ស័រ កូតាន់​ បាន​ចុះ​ទៅ​ដល់​សហគមន៍​ការពារ​ព្រៃឈើ ​និង​តំបន់​ជនជាតិ​ភាគតិច​ នៅ​តំបន់​ឆ្ងាយ​ៗ​ដាច់​ស្រយាល។ នៅ​ពេល​ចុះ​ទៅ​ដល់​ឃុំ​សុខសាន្ត ​ជា​សហគមន៍​ការពារ​ព្រៃឈើ ​ត្រពាំង​ក្អែម​ ក្នុង​តំបន់​ព្រៃ​ការពារ​ខេត្ត​មណ្ឌលគិរី​ លោក​អគ្គរដ្ឋទូត​សហភាពអ៊ឺរ៉ុប​ បាន​ផ្តល់​បទសម្ភាស​ដល់​ អ៊ឹម ណាវិន​ ជុំវិញ​អ្វី​លោក​ បាន​មើល​ឃើញ​ ពេល​លោក​ចុះ​ទៅ​ដល់​ព្រៃ ​និង​បាន​ជួប​ បាន​ឃើញ​នឹង​ភ្នែក​ ពី​ជីវភាព​រស់នៅ ​របស់​ ប្រជាជន​ជនជាតិ​ដើម​ភាគ​តិច។

លោក ហ្សង់ហ្វ្រង់ស័រ កូតាន់ អគ្គរដ្ឋទូត សហភាពអឺរ៉ុបប្រចំានៅកម្ពុជា។
លោក ហ្សង់ហ្វ្រង់ស័រ កូតាន់ អគ្គរដ្ឋទូត សហភាពអឺរ៉ុបប្រចំានៅកម្ពុជា។ សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ