អានតួអត្ថបទ
បទសម្ភាស

លោក ហ្សង់ ហ្រ្វង់ស័រ តាន់៖ «ទំនាក់​ទំនង​ពិសេស​កម្ពុជា-ចិន គឺ​កើត​ចេញ​ពី​មិត្តភាព​ចាក់​ទឹក​មិន​លេច​រវាង​ថ្នាក់​ដឹក​នាំ​នៃ​ប្រទេស​ទាំង​២»

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង បាន​មក​ដល់​ប្រទេស​កម្ពុជា​ហើយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ១៣ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ចំនួន ២​ថ្ងៃ។ ជុំវិញ​ទស្សនកិច្ច​របស់​ប្រមុខ​រដ្ឋ​នៃ​ប្រទេស​មហា​អំណាច​កុម្មុយនិស្ត​មួយ​នេះ មាន​ការ​លើក​ឡើង​ជា​ច្រើន​ទាក់​ទង​ទៅ​នឹង​ទំនាក់​ទំនង​រវាង​ចិន-កម្ពុជា ជា​ទំនាក់​ទំនង ដែល​មាន​លក្ខណៈ​ពិសេស បើ​ប្រៀប​ធៀប​ទៅ​នឹង​បណ្តា​ប្រទេស​នានា​នៅ​ក្នុង​តំបន់។ ដើម្បី​បាន​ជ្រាប​កាន់​តែ​ច្បាស់​ពី​ខ្លឹមសារ​ស៊ី​ជម្រៅ​បន្ថែម​ទៀត លើ​ទំនាក់​ទំនង​កម្ពុជា-ចិន​នេះ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ នាយក​គ្រប់​គ្រង​វិទ្យុបារាំង​អន្តរជាតិ​RFI ជា​ភាសា​ខ្មែរ និង​ជា​អ្នក​ជំនាញ​ខាង​ភូមិសាស្ត្រ​នយោបាយ បាន​ចូល​ខ្លួន​មក​បក​ស្រាយ​ជូន​លោក​អ្នក​ស្តាប់ តាម​រយៈ​ការ​សាក​សួរ​របស់ ញឹម សុផល។

លោក ហ្សង់ ហ្វ្រង់ស័រ តាន់ ​នាយក​គ្រប់គ្រង​វិទ្យុ​បារាំង​អន្តរជាតិ​RFI ​ជា​ភាសាខ្មែរ ​និង​ជា​អ្នក​ជំនាញ​ខាង​ភូមិសាស្ត្រ​នយោបាយ​។
លោក ហ្សង់ ហ្វ្រង់ស័រ តាន់ ​នាយក​គ្រប់គ្រង​វិទ្យុ​បារាំង​អន្តរជាតិ​RFI ​ជា​ភាសាខ្មែរ ​និង​ជា​អ្នក​ជំនាញ​ខាង​ភូមិសាស្ត្រ​នយោបាយ​។ @Jean-Francois Tain
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ