ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
សារព័ត៌មាន និងអ្នកកាសែតគួរមានតួនាទីយ៉ាងណាក្នុងការផ្សព្វផ្សាយជុំវិញការបោះឆ្នោត
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:៣៤
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានជួបប្រជុំជាមួយនឹងអ្នកសារព័ត៌មាន ដើម្បីជជែកពីការផ្សព្វផ្សាយ អំឡុងពេលមុនបោះឆ្នោត ពេលបោះឆ្នោត និងក្រោយពេលបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ ២០១៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៤ខែមិថុនាខាងមុខ។ គ.ជ.ប បានណែនាំឲ្យប្រព័ន្ធផ្សព្វផ្សាយមានអព្យាក្រិតភាព ផ្សាយពីការពិត ត្រឹមត្រូវ ព្រមទាំងមានការបង្ហាញពីទោសទណ្ឌ ដែលបានចែងនៅក្នុងច្បាប់បោះឆ្នោតផងដែរ ប្រសិនបើប្រព័ន្ធផ្សព្វផ្សាយមិនបានគោរពតាមបញ្ញត្តដែលមានចែងនៅក្នុងច្បាប់នៃការបោះឆ្នោត។