អានតួអត្ថបទ
កម្ពុជា

សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​ទៅ​ទទួលយក​ឯកសារ​ប្រវត្តិសាស្ត្រ​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​ពី​បារាំង

ឯកសារ​ស្តីពី​ប្រវត្តិសាស្ត្រ​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​ដែល​តម្កល់ទុក​នៅក្នុង​បណ្ណាល័យ​ជាតិ​បារាំង នឹងត្រូវ​ប្រគល់​មកអោយ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ទៅតាម​សំណើរ​របស់​សហគមន៍​នេះ កាលពី​ខែតុលា​ឆ្នាំ២០១។ លោក ថាច់ សេដ្ឋា ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម នឹង​ចាក​ចេញពី​ប្រទេស​កម្ពុជា​ឆ្ពោះទៅកាន់​ប្រទេស​បារាំង នៅ​រសៀល​ថ្ងៃ​សុក្រ ទី៣០មករា​នេះ ដើម្បី​ទទួលយក​ឯកសារ​ទាំង​នោះ។

រម្លឹក​ខួប​៦១​ឆ្នាំ​​នៃ​ថ្ងៃ​​បាត់​បង់​​ទឹក​ដី​​ខ្មែរ​កម្ពុជា​ក្រោម​
រម្លឹក​ខួប​៦១​ឆ្នាំ​​នៃ​ថ្ងៃ​​បាត់​បង់​​ទឹក​ដី​​ខ្មែរ​កម្ពុជា​ក្រោម​ ©​ លី​ ម៉េងហួរ
ផ្សាយពាណិជ្ជកម្ម

 

ជាការ​ឆ្លើយតប​ទៅនឹង​សំណើរ​របស់​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម កាលពី​ខែតុលា​ឆ្នាំទៅ ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា បានសម្រេច​បើកផ្លូវ​ឲ្យ លោក ថាច់ សេដ្ឋា ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​ធ្វើដំណើរ​ទៅកាន់​ប្រទេស​បារាំង ដើម្បី​នាំយក​ឯកសារ​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​មកកាន់​ប្រទេស​កម្ពុជា។
សេចក្តីសម្រេច​របស់រ​ដ្ឋា​ភិ​បាល​បារាំង​តាមរយៈ​ស្ថានទូត​បារាំង​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ បានធ្វើ​ឡើង​តាំងពីដើម​ខែតុលា​ឆ្នាំ២០១៤មក​ម្លេះ ប៉ុន្តែ​ទើបតែ​ពេលនេះ ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា ដែល​អមដោយ​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​មួយអង្គ គង់នៅ​សហរដ្ឋអាមេរិក និង​តំណាង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ពីរ​នាក់​មកពី​ប្រទេស​អូស្ត្រាលី ទៅ​ទទួលយក​ឯកសារ​ទាំង​នោះ ពី​បណ្ណាល័យ​ជាតិ អូ​ទ្រើ​មែ (Outre-Mer) ស្ថិតនៅ​ទីក្រុង​ម៉ា​ក់សី ប្រទេស​បារាំង។

លោក ថាច់ សេដ្ឋា បាន​បញ្ជាក់ថា យុទ្ធនាការ​ប្រមូល​ឯកសារ​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​ពី​ប្រទេស​បារាំង​នេះ មាន​គោលបំណង​បី៖ ទី១- គឺ​ដើម្បី​បញ្ជាក់​និង​ឆ្លើយតប​ទៅនឹង​ការអះអាង​របស់​អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម លោក ត្រឹង វ៉ាន់​ថុង ទី២-គឺ​ដើម្បី​យល់ដឹង​ពី​សន្ធិសញ្ញា​និង​កិច្ចព្រមព្រៀង​ផ្លូវការ​នានា​ដែល​បារាំង​បានធ្វើ​ជាមួយ​វៀតណាម ឈានទៅដល់​ការសម្រេច​កាត់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ឆ្នាំ១៩៤៩ ដោយ​របៀប​ណាខ្លះ? និង​ទី៣-គឺ​ដើម្បី​រក្សា​ទុកជា​ឯកសារ​សំរាប់​សិក្សា​ស្រាវជ្រាវ។

គួរ​រំលឹក​ជូន​ថា សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម រួមទាំង​ក្រុម​សម្ព័ន្ធ​យុវជន បាន​ដឹកនាំ​បាតុកម្ម​នៅមុខ​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ​ជា​បន្តបន្ទាប់​កាលពី​ខែវិច្ឆិការ ដើម្បីអោយ​មានការ​បកស្រាយ ក្រោយពី​ការអះអាង​របស់លោក ត្រឹង វ៉ាន់​ថុង អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា ដែល​បាន​អះអាងថា ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​ជា​របស់​វៀតណាម​តាំងពី​យូ​មកហើយ។

ដើម្បី​បញ្ជាក់​រឿងនេះ​អោយ​កាន់តែច្បាស់ លោក ថាច់ សេដ្ឋា ក៍​បានដាក់​ញត្តិ​ទៅកាន់​ស្ថានទូត​បារាំង​កាលពីដើម​ខែសីហា​ឆ្នាំ២០១៤  ដើម្បី​ស្នើ​ឲ្យ​រដ្ឋាភិបាល​បារាំង​បញ្ជាក់​អំពី​កិច្ចព្រមព្រៀង​នានា ដែល​ឈានដល់​ការធ្វើ​សេចក្តីសម្រេច​ក្នុងការ​កាត់​ទឹកដី​កម្ពុជា​ក្រោម ទៅ​ឲ្យ​វៀតណាម​នៅ​ឆ្នាំ១៩៤៩នោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ