អានតួអត្ថបទ
បទយកការណ៍

លោក កែម ឡី ជា​មនុស្ស​តស៊ូ រៀន​ពូកែ ស្លូត និង​ស្រឡាញ់​អ្នក​ម្តាយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

វីរបុរស សម្រាប់​សាធារណជន ដែល​កំពុង​សោក​ស្តាយ គឺ លោក កែម ឡី ជា​បុគ្គល​ម្នាក់ ដែល​បាន​ឆ្លង​កាត់​ការ​តស៊ូ​យ៉ាង​ខ្លំាង នៅ​ក្នុង​ជីវិត​ដើម្បី​រៀន​សូត្រ។ លោក​ជា​ក្មេង​កំព្រា​ឳពុក តំាង​ពី​អាយុ​មិន​ទាន់​១០​ឆ្នាំ។ លោក កែម ឡី និង​បង​ស្រី និង​ប្អូន​ប្រុស​គាត់ បាន​រស់​ធំ​ធាត់​ក្រោម​ដៃ​អ្នក​ម្តាយ ជា​ស្រ្តី​មេម៉ាយ មាន​មុខ​របរ​លក់​អាហារ​បន្តិច​បន្តូច​នៅ​ក្នុង​ស្ថានីយ៍​រថភ្លើង​នា​ខេត្ត​តាកែវ​។ ពី​កុមារភាព លោក​កែម ឡី ត្រូវ​រាយ​សន្ទួច និង​ជួយ​កិច្ច​ការ​លក់​ដូរ​ប្រចំា​ថ្ងៃ​របស់​ម្តាយ។ ទំរាំ​រៀន​បាន​បណ្ឌិត និង​ក្លាយ​ជា​អ្នក​ផ្តល់​ចំណេះ​ខាង​គំនិត​ដល់​មហាជន លោក បាន​ឆ្លង​កាត់​ឧបសគ្គ​ជា​ច្រើន។

លោកបណ្ឌិត កែម ឡី អ្នក​ស្រាវ​ជ្រាវ​ដើម្បីការ​អភិវឌ្ឍ​សង្គម ផ្ដល់​បទ​សម្ភាស​ដល់​វិទ្យុ​បារាំង​អន្ដរជាតិកាល​លោក​នៅ​មាន​ជីវិត។​
លោកបណ្ឌិត កែម ឡី អ្នក​ស្រាវ​ជ្រាវ​ដើម្បីការ​អភិវឌ្ឍ​សង្គម ផ្ដល់​បទ​សម្ភាស​ដល់​វិទ្យុ​បារាំង​អន្ដរជាតិកាល​លោក​នៅ​មាន​ជីវិត។​ @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ