ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/06 12h00 GMT
កម្ពុជា

ស្ថានទូត​អាមេរិក​និង​អង់គ្លេស​ណែនាំ​ពលរដ្ឋ​ខ្លួន ឲ្យ​ជៀស​ពី​ផ្លូវ​ដែល​ក្បួន​ដង្ហែ​សព​លោក កែម ឡី ឆ្លង​កាត់

media  
ពិធី​បុណ្យ​សព​លោក​ កែម ឡី ​មាន​អ្នក​ចូលរួ​ម​ច្រើន​ រាប់​ទាំង​ព្រះសង្ឃ​ឡើង។​ @HEAM Chetra

ស្ថានទូត​សហរដ្ឋ​អាមេរិក និង​អង់គ្លេស ប្រចាំ​នៅ​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​២២​កក្កដា​នេះ បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ខ្លី​ដល់​ពលរដ្ឋ​របស់​ខ្លួន​ឲ្យ​ជៀស​ឆ្ងាយ​ពី​ផ្លូវ​ដែល​ក្បួន​ដង្ហែ​សព​លោក​កែម ឡី ត្រូវ​ឆ្លង​កាត់​នៅ​ថ្ងៃ​អាទិត្យ ទី​២៤ កក្កដា​ខាង​មុខ​នេះ។ ការ​កក់​ស្ទះ​ចរាចរណ៍​រយៈ​ពេល​យូ គឺ​ជា​រឿង​មួយ​ហើយ តែ​បញ្ហា​សន្តិសុខ សុវត្ថិភាព​របស់​ពួក​គេ​ក៏​ជា​រឿង​ចាំបាច់​ផង​ដែរ។

មនុស្ស​ម្នា​រាប់​ម៉ឺន​នាក់ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ចូលរួម​នៅ​ក្នុង​ក្បួន​ដង្ហែ​សព​លោក​កែម ឡី អ្នក​វិភាគ​ព្រឹត្តិការណ៍​សង្គម​ និង​នយោបាយ​ដ៏​ល្បីល្បាញ​នៅ​កម្ពុជា នា​ថ្ងៃ​អាទិត្យ ទី​២៤ កក្កដា ចុង​សប្តាហ៍​នេះ ដោយ​ឆ្លង​កាត់​មហា​វិថី​សំខា​ន់ៗ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ពិសេស​មហា​វិថី​សហព័ន្ធ​រុស្ស៊ី។ ម្ល៉ោះ​ហើយ នៅ​ថ្ងៃ​ទី​២២​កក្កដា​នេះ ស្ថានទូត​បរទេស​ពីរ គឺ​សហអាមេរិក និង​ស្ថានទូត​អង់គ្លេស បាន​ជូន​ដំណឹង​ទៅ​ដល់​ប្រជាពលរដ្ឋ​របស់​ខ្លួន កុំ​ឲ្យ​កាត់​តាម​មហា​វិថី​ទាំង​នោះ ដើម្បី​ជៀស​វាង​ការ​កក​ស្ទះ​ចរាចរណ៍​រយៈ​ពេល​យូរ។

ការ​កក់​ស្ទះ​ចរាចរណ៍​ក្នុង​រយៈ​ពេល​យូរ គឺ​ជា​រឿង​មួយ​ហើយ ក៏​ប៉ុន្តែ​បញ្ហា​សន្តិសុខ សុវត្ថិភាពរបស់​ពលរដ្ឋ​អាមេរិក​ និង​អង់គ្លេស ក៏​ជា​រឿង​ចាំបាច់​។ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​ខ្លី​របស់​ស្ថាន​ទូត​អាមេរិក​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ តាម​រយៈ​បណ្តាញ​សង្គម Facebook និង Twitterនៅ​ថ្ងៃ​នេះ។
 
ចំណែក​ស្ថាន​ទូត​អង់គ្លេស​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ​វិញ ​ក៏​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ដូច​គ្នា​នេះដែរ។ នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​មួយ​ដល់​ពលរដ្ឋ​របស់​ខ្លួន ស្ថាន​ទូត​អង់​គ្លេស​បាន​ណែនាំពលរដ្ឋ​របស់​ខ្លួន​កុំ​ឲ្យ​ឆ្លង​កាត់​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​អាទិត្យ​ខាង​មុខ​នេះ ​ព្រោះ​ថា ក្បួន​ដង្ហែ​សព​លោក កែម ឡី នឹង​ត្រូវ​ឆ្លង​កាត់។ ក្រៅ​ពី​នេះ ស្ថានទូត​អង់គ្លេស ក៏​បាន​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​នៃ​ជម្លោះ​នយោបាយ​ ដែល​កំពុង​ឡើង​កម្តៅ​នៅ​កម្ពុជានឹង​បាន​ណែនាំ​ពលរដ្ឋ​របស់​ខ្លួន​ឲ្យ​ជៀសឆ្ងាយ​ពី​ការ​ជួប​ជុំ​ ដែល​មាន​មនុស្ស​ម្នា​ច្រើន​បែប​នេះ។
 
គួរ​កត់​សម្គាល់​ថា ការ​អំពាវនាវ​របស់​ស្ថាន​ទូត​បរទេស​ទាំង​ពីរ​នេះ ផ្ទុយ​ស្រឡះ​ពី​ក្រុម​មេដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​មួយ​ចំនួន​នៅ​ថ្ងៃ​នេះ ដែល​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចូលរួម​ដង្ហែ​សព​លោក កែម ឡី ឲ្យ​បាន​ច្រើន​កុះករ។ នៅ​ថ្ងៃ​នេះ ក្រុម​មេដឹកនាំ​អង្គការ​សង្គម​ស៊ីវីល​នៃ​ផ្ទះ​សាមគ្គី រួម​មាន លោក វន ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ ឯករាជ្យ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ បាន​អំពាវនាវ​ឲ្យ​សមាជិក​របស់​ខ្លួន​ចូល​រួម​ជូន​ដំណើរ​ចុង​ក្រោយ​សព​លោក​បណ្ឌិត កែម ឡី ដែល​ពួក​គេ​ចាត់​ទុក​ថា “ជា​វីរៈ​ជន​នៃ​សេរីភាព​ខាង​ការ​បញ្ចេញម​តិ“ ​នៅ​ថ្ងៃ​ទី​២៤​កក្កដា​ខាង​មុខ​នេះ។ ក្រៅ​ពី​នេះ នៅ​មាន​ប្រធាន និង​សកម្មជន​នៃ​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ទៀត ក៏​បាន​អំពាវ​នាវ​ដូច​គ្នា​នេះ​ដែរ។
 
សូម​បញ្ជាក់​ថា ក្បួន​ដង្ហែ​សព​លោក កែម ឡី នឹង​ធ្វើ​ឡើង​ដោយ​រថយន្ត​ និង​ម៉ូតូ ដោយ​ប្រើ​ពេល​ជាង​៧​ម៉ោង លើ​ប្រវែង​ផ្លូវ​ជាង​៨៧​គីឡូ​ម៉ែត្រ (៨៧.៣ គ.ម) ពី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​តាកែវ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ