ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/10 12h00 GMT
កម្ពុជា

គណៈ​កម្មការ​បុណ្យ​សព​ប៉ាន់​ស្មាន​ជំហ៊ាន​ដំបូង​ថា ​មាន​អ្នក​ចូល​រួម​ជាង​១​លាន​នាក់

media  
រូបថតៈពលរដ្ឋចូលរួមដង្ហែសពលោក កែម ឡី នៅថ្ងៃទី២៤កក្កដាឆ្នាំ២០១៦ @Im Rachna

ដូច​ការ​គ្រោង​ទុក​នៅ​ថ្ងៃ​ទី​២៤​កក្កដា​នេះ សព លោក កែម ឡី ត្រូវ​បាន​ដង្ហែ​យក​ទៅ​បញ្ចុះ​នៅ​ស្រុកកំណើត ស្ថិត​នៅ​ខេត្ត​តាកែវ បន្ទាប់​ពី​តម្កល់​ទុក​ធ្វើ​បុណ្យ​នៅ​វត្ត​ ចាស់ ជាង​ពីរ​សប្ដាហ៍​មក​ហើយ ក្រោយ​ហេតុការណ៍​បាញ់​សម្លាប់​លោក​បណ្ឌិត​កាល​ពី​ថ្ងៃ​ទី​១០​កក្កដា។ ក្នុង​នោះ​ពលរដ្ឋ ទាំង​ចាស់ ទាំង​ក្មេង បាន​ចូល​រួម​ដង្ហែ​សព​លោក កែម ឡី និង​អ្នក​ខ្លះ​ទៀត​ឈរ​ចាំ​នៅ​មាត់​ដង​ផ្លូវ​យ៉ាង​កកកុញទោះ​មិន​បាន​ធ្វើ​ដំណើរ​ទៅ​ជា​មួយ​ក៏​ដោយ តែ​ពួក​គាត់​ចាត់​ទុក​ថា នេះ​ជា​ការ​ជូន​ដំណើរ​លោកបណ្ឌិត កែម ឡី ជា​លើក​ចុង​ក្រោយ។

 

វត្ត​មាន​អ្នក​ចូល​រួម​ត្រូវ​បាន​សមាជិក​គណៈ​កម្ម​កា​រៀប​ចំ​បុណ្យ​សព​លោក ប៉ា ងួនទៀង ​ប៉ាន់​ប្រមាណ​ជា​ជំហ៊ាន​ដំបូង​ថា​​ ចន្លោះ​ពី​១លាន​ទៅ​មួយ​១,៥ សែននាក់។ ការ​កើន​ឡើង​នៃ​ចំនួន​អ្នក​ចូល​​រួម​នេះដោយ​សារ​តែ​ពលរដ្ឋ​នៅ​តាម​ដង​ផ្លូវ​ចូល​រួម​ជា​បន្ត​បន្ទាប់៕   

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ