អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

មហាជន​ចង់​តម្កល់​សព​លោក​កែម ឡី​ ឲ្យ​បាន​យូរ ខណៈ​សាកសព​កំពុង​ប្រែប្រួល​សណ្ឋាន

ចុះផ្សាយ​នៅ​ថ្ងៃ៖

គិត​ត្រឹម​ថ្ងៃ​ចន្ទ​នេះ គឺ​ជា​ថ្ងៃ​ទី​៩ នៃ​ការ​ស្លាប់​របស់​លោក​បណ្ឌិត​កែម ឡី អ្នក​វិភាគ​បញ្ហា​សង្គម និង​នយោបាយ​កម្ពុជា។ សាកសព​របស់​លោក​បណ្ឌិត​កំពុង​ត្រូវ​បាន​តម្កល់​ទុក​នៅ​ក្នុង​វត្ត​ចាស់​ ដោយ​គ្មាន​ការ​កំណត់​បន្ទាប់​ពី​មាន​ការ​ពន្យារ​ពេល​ដង្ហែ​ទៅ​បញ្ចុះ​នៅ​ស្រុក​កំណើត។ គណៈកម្មការ​រៀបចំ​ពិធី​បុណ្យ​សព​បាន​បញ្ជាក់​ថា ការ​ពន្យារ​ពេល​នេះ គឺ​ដើម្បី​ឲ្យ​ពលរដ្ឋ​មក​ពី​ទី​ជិត​ឆ្ងាយ​បាន​មក​គោរព​វិញ្ញាណក្ខន្ធ​លោក​ជា​លើក​ចុង​ក្រោយ។ យ៉ាង​ណា​ក៏​ដោយ បើ​ក្រឡេក​ទៅ​មើល​សាកសព​វិញ គឺ​កំពុង​ប្រែប្រួល​សណ្ឋាន​ខ្លះ​ៗ ដោយ​ទឹក​មុខ​បាន​ស្លេក​ស្លាំង​ខ្លាំង និង​ហើម​បន្តិច​ផង។  តទៅ​នេះ យើង​ស្ដាប់​សេចក្តី​រាយការណ៍​របស់​វណ្ណ សុគន្ធា៖

រូបថត​លោក ​កែម​ ឡី ​ក្នុង​ពិធីបុណ្យ​សព​របស់​លោក ​ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​វត្តចាស់ ​ហើយ​សព​របស់​លោក​នឹង​ត្រូវ​តម្កល់​​ទុក​រយៈ​ពេល​១០​ថ្ងៃ​ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ មន្រ្តី​រាជការ​ បាន​ចូលរួម​លម្លែក​ទុក្ខ។​
រូបថត​លោក ​កែម​ ឡី ​ក្នុង​ពិធីបុណ្យ​សព​របស់​លោក ​ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​វត្តចាស់ ​ហើយ​សព​របស់​លោក​នឹង​ត្រូវ​តម្កល់​​ទុក​រយៈ​ពេល​១០​ថ្ងៃ​ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ មន្រ្តី​រាជការ​ បាន​ចូលរួម​លម្លែក​ទុក្ខ។​ @HEAM Chetra
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ