អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

សង្គ្រាម​ប៉ាកា​លើ​ដំណើរ​ការ​ក្តី ​លោក​កឹម សុខា ផ្ទុះ​សា​ជា​ថ្មី

ចុះផ្សាយ​នៅ​ថ្ងៃ៖

សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​ប្រឆាំង​ដាច់​ខាត​ចំពោះ​ការ​បញ្ជូន​សំណុំ​រឿង​លោក​កឹម​ សុខា ទៅ​កាន់​ជំនុំ​ជម្រះ​ក្នុង​បទ​ចោទ​បដិសេធ​មិន​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ។ ខណៈ​ដែល​តុលាការ​នៅ​តែ​បន្ត​នីតិវិធី សង្គ្រាម​ប៉ាកា​ក៏​បាន​ផ្ទុះ​កាន់​តែ​ខ្លាំង។ គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​អ្នក​រង​គ្រោះ​អះអាង​ថា​ជា​រឿង​នយោបាយ ដែល​មាន​បក្ស​កាន់​អំណាច​នៅ​ពី​ក្រោយ​ ដើម្បី​សង្កត់​បក្ស​ប្រឆាំង​ខណៈ​ ដែល​ការ​បោះឆ្នោត​ខិត​ជិត​ចូល​មក​ដល់​ ដោយ​ឡែក​បក្ស​កាន់​អំណាច​វិញ​អះអាង​ថា​ គណបក្ស​ប្រឆាំង​និយាយ​គ្មាន​មូលដ្ឋាន ហើយ​ថា​តុលាការ​ដែល​ជា​ស្ថាប័ន​ឯករាជ្យ​ គឺ​កំពុង​អនុវត្ត​ច្បាប់​តែ​ប៉ុណ្ណោះ។​ យ៉ាង​ណា​ក៏​ដោយ អ្នក​ច្បាប់​ លើក​ឡើង​មូលដ្ឋាន​ច្បាប់​ក្នុង​ចំណាត់​ការ​នេះ មិន​រឹង​មាំ​ទេ ដោយ​ឡែក​អ្នក​វិភាគ​ថា​ជា​នយោបាយ​សុទ្ធសាធ​ ដែល​បង្ហាញ​ពី​វប្បធម៌​ផ្ចាញ់​ផ្ចាល់​គ្នា​របស់​អ្នក​ដឹកនាំ​នយោបាយ​ខ្មែរ។

លោក កឹម សុខា ប្រធានស្តីទី​​គណបក្ស​សង្រ្គោះ​ជាតិ ​
លោក កឹម សុខា ប្រធានស្តីទី​​គណបក្ស​សង្រ្គោះ​ជាតិ ​ RFI/ Siv Channa
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ