អានតួអត្ថបទ
កម្ពុជា

មេធាវីលោក កឹម សុខា គ្រោង​ប្ដឹង​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បក​ស្រាយ​ចំណាត់​ការ​របស់​តុលាការ​កំពូល

ក្រុម​មេធាវី​លោក កឹម សុខា មាន​គម្រោង​ដាក់​សំណើ​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បក​ស្រាយ​ចំណាត់​ការ​របស់​តុលាការ​កំពូល បន្ទាប់​ពី​ពួកគេ​គ្មាន​ជំនឿ​ទៅ​លើ​សាល​ដីកា​នៃ​បណ្ដឹង​សាទុក្ខ​ ដែល​នឹង​ប្រកាស​នៅ​ថ្ងៃ​ទី​ ៤ ខែ​វិច្ឆិកា​ខាង​មុខ។ បណ្ដឹង​សាទុក្ខ​ ដែល​ត្រូវ​បាន​តុលាការ​កំពូល​បើក​សវនាការ​ជំនុំ​ជម្រះ​នៅ​ថ្ងៃ​ទី​ ២៨ តុលា​នេះ។

ក្រុម​មេធាវី​លោក កឹម សុខា មាន​គម្រោង​ដាក់​សំណើ​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បក​ស្រាយ​ចំណាត់​ការ​របស់​តុលាការ​កំពូល បន្ទាប់​ពី​ពួកគេ​គ្មាន​ជំនឿ​ទៅ​លើ​សាល​ដីកា​នៃ​បណ្ដឹង​សាទុក្ខ​ ដែល​នឹង​ប្រកាស​នៅ​ថ្ងៃ​ទី​ ៤ ខែ​វិច្ឆិកា​ខាង​មុខ។
ក្រុម​មេធាវី​លោក កឹម សុខា មាន​គម្រោង​ដាក់​សំណើ​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បក​ស្រាយ​ចំណាត់​ការ​របស់​តុលាការ​កំពូល បន្ទាប់​ពី​ពួកគេ​គ្មាន​ជំនឿ​ទៅ​លើ​សាល​ដីកា​នៃ​បណ្ដឹង​សាទុក្ខ​ ដែល​នឹង​ប្រកាស​នៅ​ថ្ងៃ​ទី​ ៤ ខែ​វិច្ឆិកា​ខាង​មុខ។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

សវនាការ​ជំនុំ​ជម្រះ​របស់​តុលាការ​កំពូល​នៅ​ព្រឹក​មិញ​នេះ​ គឺជា​សវនាការ​សុំ​មោឃភាព​នីតិវិធី​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដែល​សម្រេច​ផ្តន្ទាទោស​ឱ្យ​លោក កឹម សុខា ជាប់​ពន្ធនាគារ​​ ៥​ខែ និង​ពិន័យ​ជា​ប្រាក់ ៨​សែន​រៀល ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​«បដិសេធ​ក្នុង​ការ​ចូល​ខ្លួន» តាម​មាត្រា​ ៥៣៨ នៃ​ក្រម​ព្រហ្មទណ្ឌ ដែល​តុលាការ​ចាត់​ទុក​ថា ជា​បទ​ល្មើស​ព្រហ្មទណ្ឌ​ជាក់​ស្តែង។ ហើយ​សេចក្ដី​សម្រេច​នេះ​នឹង​ប្រកាស​នៅ​ថ្ងៃ​ ទី ៤​វិច្ឆិកា​ខាង​មុខ។

លោក ហែម សុជាតិ មេធាវី​មួយ​រូប​នៃ​ក្រុម​មេធាវី​ការពារ​ក្ដី​លោក កឹម សុខា ដឹង​មុន​ថា​តុលាការ​នឹង​ចាត់ទុក​សេចក្ដី​សម្រេច​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ទុក​ជា​បាន​ការ​ដដែល ហើយ​នឹង​ច្រាន​ចោល​ចំពោះ​បណ្ដឹង​សុំ​មោឃភាព​របស់​ក្រុម​មេធាវី​ការពារ​ក្ដី លោក កឹម សុខា។ ​ព្រោះ​លោក​មេធាវី​យល់​ថា នេះ​ជា​រឿង​ក្ដី​ពាក់ព័ន្ធ​បញ្ហា​នយោបាយ។ លោក ហែម សុជាតិ មិន​អស់​សង្ឃឹម​នឹង​ប្ដឹង​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ឲ្យ​ស្ថាប័ន​ជាតិ​មួយ​នេះ​ធ្វើ​ការ​បកស្រាយ​ចំណាត់​ការ​របស់​តុលាការ​កំពូល​ថា ត្រឹម​ត្រូវ​តាម​នីតិវិធី​ច្បាប់​ដែល​ឬ​ទេ។

យ៉ាងណា​មិញ​លោក ហែម សុជាតិ ពន្យល់​ថា​ត្បិតតែ​សំណុំ​រឿង​លោក កឹម សុខា ឡើង​មក​ដល់​ដៃ​តុលាការ​កំពូល​មែន​ពិត​តែ​មិន​មែន​មាន​ន័យ​ថា លោក កឹម សុខា ត្រូវ​បាន​ឃុំ​ ឬ​ចាប់​ខ្លួន​នោះ​ទេ​ ព្រោះ​ថា​ សវនាការ​របស់​តុលាការ​កំពូល​នៅ​ថ្ងៃ​ទី​ ២៨​តុលា​នេះ​ជំនុំ​ជម្រះ​ទៅ​លើ​នីតិវិធី​ គឺ​មិនមែន​ជំនុំ​ជម្រះ​ទៅ​លើ​អង្គ​សេចក្ដី​នោះ​ទេ។ ដូច្នេះ​តុលា​ការ​មិន​អាច​អនុវត្ត​សាលក្រម​ឲ្យ​ចាប់​ខ្លួន​លោក កឹម សុខា បាន​ទេ ព្រោះ​ថា​សាលក្រម​ផ្ដន្ទាទោស​លោក កឹម សុខា ឲ្យ​ជាប់​ពន្ធនាគារ ៥​ខែ​នៅ​ជាប់​បណ្ដឹង​ឧទ្ទរណ៍។ ទន្ទឹម​នឹង​នេះ​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ លោក កឹម សន្តិភាព ក៏​យល់​ឃើញ​ដូច្នោះ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ