អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក​កឹម សុខា​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន និង​បញ្ចូន​ទៅ​ពន្ធនាគារ​នៅ​ខេត្ត​ត្បូង​ឃ្មុំ​

លោក កឹម សុខា ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ នៅ​រំលង​អាធាត្រ ឈាន​ចូល​ថ្ងៃទី ០៣ កញ្ញា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន ពី​បទ​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល។ បើ​តាម​សេច​ក្តី​ថ្លែង​ការណ៍​របស់​រដ្ឋាភិបាល​កម្ពុជា ការ​ឈាន​ដល់​ការ​ចាប់​ខ្លួន​លោក​កឹម សុខា នេះ គឺ​ក្រោយ​ពេល​ដែល​មាន​ការ​ផ្សព្វផ្សាយ​វីដេអូ​ក្លីប​មួយ របស់​បណ្តាញ CBN (Cambodian Broadcasting Network) ដែល​មាន​ទីតាំង​នៅ​ប្រទេស​អូស្រ្តាលី និង​ភស្តុតាង​ផ្សេងៗ​ទៀត ដែល​បាន​ចុះ​ផ្សាយ​កាល​ពីថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ​២០១៣ ដែល​បាន​បង្ហាញ​ពី​ផែន​ការ​សម្ងាត់​នៃ​ការ​ឃុបឃិត​រវាង​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ និង​បក្ស​ពួក ជា​មួយ​បរទេស ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​កម្ពុជា​។ សេច​ក្តីថ្លែង​ការណ៍​របស់​រដ្ឋាភិបាល​កម្ពុជា ចុះ​ថ្ងៃទី ៣ កញ្ញា បន្ត​ទៀត​ថា អំពើ​ឃុបឃិត​ជា​សម្ងាត់​ខាង​លើ​នេះ គឺ​ជា​អំពើក្បត់​ជាតិ ដែល​មាន​ចែង​​និង​ផ្តន្ទាទោស​តាម​ញ្ញតិ​នៃ​មាត្រា ៤៤៣។ បើ​តាម​ទំព័រ Twitter របស់​កញ្ញា កឹម មនោវិជ្ជាកូនស្រីលោកកឹម សុខា រហូត​មក​ទល់​ពេល​នេះ លោក កឹម សុខា ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​នៅ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ។ ប៉ុន្មាន​ម៉ោង​ក្រោយ​ការ​ចាប់​ខ្លួន​លោក កឹម សុខា នេះ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស Human Right Watch បាន​ចេញ​សេច​ក្តីថ្លែងការណ៍​មួយ​ដោយ​ចាត់​ទុក​ថា ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា កំពុង​តែ​ដើរ​ថយ​ក្រោយ​៕  

ដំណើរ​​ត្រឡប់​មក​វិញរ​បស់​លោក​កឹម សុខា​(កណ្តាល)​​ លោក​គង់ ​សភា(​ឆ្វេង)​ និង​លោក​ញ៉យ ចំរើន​(ស្តាំ)។
ដំណើរ​​ត្រឡប់​មក​វិញរ​បស់​លោក​កឹម សុខា​(កណ្តាល)​​ លោក​គង់ ​សភា(​ឆ្វេង)​ និង​លោក​ញ៉យ ចំរើន​(ស្តាំ)។ RFI/ Siv Channa
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ