គ្រោះថ្នាក់នៃនយោបាយលាបពណ៌គ្នាក្នុងសង្គមកម្ពុជា
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:០៩
នៅក្នុងសារជូនពរឆ្នាំថ្មី លោកកឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិបានជូនពរពលរដ្ឋខ្មែរឲ្យទទួលបាននូវសុខសន្តិភាព និងវឌ្ឍនភាពតាមគោលការណ៍ប្រជាធិបតេយ្យដោយចាប់ផ្តើមពីការផ្សះផ្សាជាតិពិតប្រាកដ។ ជាមួយគ្នានេះ លោកក៏អំពាវនាវឲ្យលប់បំបាត់នូវការគាបសង្កត់ជិះជាន់ គម្រាមកំហែង ជាពិសេស អំពើហិង្សា និង ការស្អប់ឈ្នានីស ជាពិសេសតាមរូបភាពលាបពណ៌ ជេរប្រមាថ និងបង្ខូចកេរ្តិ៍ឈ្មោះ។សម្រាប់អ្នកវិភាគ និងអ្នកតាមដានបញ្ហានយោបាយកម្ពុជា ការធ្វើនយោបាយដោយលាបពណ៌គ្នា គឺផ្តល់គ្រោះថ្នាក់ដល់ជាតិ និងជាគំរូអាក្រក់ដល់អ្នកនយោបាយជំនាន់ក្រោយ។ ដូច្នេះហើយ ពួកគេបានអំពាវនាវឲ្យអ្នកនយោបាយបញ្ឈប់វប្បធម៌លាបពណ៌គ្នានេះតទៅទៀត។