ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/10 12h00 GMT
នយោបាយ

លោក កឹម សុខា រិះគន់​លទ្ធផល​ឆ្នោត​មាន​ភាព​មិន​ប្រក្រតី​ច្រើន​ ខណៈ លោក ហ៊ុន សែន ឲ្យ​ទទួល​យក​លទ្ធផល

media  
លោក កឹម សុខា ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ។ RFI/ kem sokha

នៅ​ព្រឹក​នេះ ពី​ខេត្ត​ត្បូងឃ្មុំ លោក កឹម សុខា ថា ​លទ្ធផល​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​លើក​នេះ នៅ​មាន​ភាព​មិន​ប្រក្រតី​ច្រើន។ ចំពោះ​ប្រធាន​បក្ស​ប្រឆាំង​រូប​នេះ បើ​ទោះ​បី​ នៅ​មាន​ភាព​មិន​ប្រក្រតី​ច្រើន​នៅ​ឡើយ​ក៏​ដោយ ក៏​បក្ស​សង្គ្រោះជាតិ នៅ​តែ​បន្ត​កើន​សំឡេង​ និង​ឈាន​ដល់​កាន់​កាប់ ​នៅ​បន្ទាយ​មូលដ្ឋាន។ ចំណែក​ លោក ហ៊ុន សែន ពី​ភ្នំពេញ​វិញ ថា​ឲ្យ​ល្មម​ទទួល​យក​លទ្ធផល​បាន​ហើយ​។

ក្រោយ​ការ​ប្រកាស​លទ្ធផល​បោះឆ្នោត​ផ្លូវ​ការ ​បាន​មួយ​ថ្ងៃ លោក​ កឹម សុខា ពី​ស្រុក​មេមុត បាន​ប្រាប់​អ្នក​គាំទ្រ​ខេត្ត​ត្បូង​ឃ្មុំ ថា ការ​បោះឆ្នោត​ឃុំ​សង្កាត់​នេះ នៅ​មាន​ភាព​មិន​ប្រក្រតី​ច្រើន​នៅ​ឡើយ។ ក៏​ប៉ុន្តែ ​បើ​ទោះ​បី​ជា​ដូច្នេះ​ក៏​ដោយ ក៏​បក្ស​សង្គ្រោះជាតិ​ ​មាន​សន្ទុះ​កើន​ឡើង​ខ្លាំង បើ​ប្រៀប​ពី​ចំនួន​មេឃុំ​ចៅសង្កាត់ និង​ក្រុ​មប្រឹក្សា​ឃុំ​សង្កាត់។

ប្រធាន​បក្ស​សង្គ្រោះ​ជាតិ ​បាន​រម្លឹក​បញ្ជាក់​ពី​អាណត្តិ​មុនថា​ ឆ្នាំ​២០១២ បើ​បូក​ទាំង​បក្ស​ សម រង្ស៊ី និង​បក្ស​សិទ្ធិ​មនុស្ស គឺបក្ស​សង្គ្រោះ​ជាតិ មាន​មេឃុំ​ចៅ​សង្កាត់ ត្រឹម​តែ​៤០ប៉ុណ្ណោះ តែ​ពេល​នេះ មាន​រហូត​ដល់ ៤៨៩។ ចំណែក​ ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ពី​មុន មាន​ត្រឹម​តែ​ជាង​២​ពាន់​នាក់​ប៉ុណ្ណោះ តែ​ពេល​នេះ គឺ​កើត​ដល់​ទៅ​​ជាង​៥​ពាន់​នាក់​ឯណោះ។

សម្រាប់​លោក កឹម សុខា ចំនួន​អ្នក​គាំទ្រ​បក្ស​ប្រឆាំងនៅ​មូលដ្ឋាន គឺ​កើន​ដល់ទៅ​ជិត​កន្លះ​នគរ​ហើយ គឺ​បាន​ក្តោប​ក្តាប់​កាន់​កាប់​បន្ទាយ​នៅមូលដ្ឋាន​ ជិត​ពាក់​កណ្តាល​ប្រទេស​ហើយ​ដែរ​។ នេះគឺ​មុន​នឹង​ឈាន​ទៅ​កាន់កាប់​បន្ទាយ​ថ្នាក់​ជាតិ នៅ​ឆ្នាំក្រោយ។

ចំណែកប្រធាន​បក្ស​កាន់​អំណាច ​ពី​ភ្នំពេញ ក្នុង​ឱកាស​​ចែក​សញ្ញាបត្រ​ដល់​និស្សិត​ភូមិ​ន្ទ រដ្ឋបាល លោក ហ៊ុន សែន ប្រាប់ថា ​ឲ្យ​គ្រប់​ភាគី​ទទួល​យក​លទ្ធផលទៅ កុំ​ឡាំប៉ា​។ ពោល​គឺ​លទ្ធផល​ដែល​ប្រកាស​ជា​ផ្លូវ​ការ​របស់​គ.ជ.ប. គឺ​បក្ស​ប្រជាជន​កម្ពុជាឈ្នះ​ ចំនួន​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ បាន​ចំនួន​ច្រើន​ជាង ហើយ​ចំនួ​ននេះ បើ​តាម​លោកនាយករដ្ឋមន្ត្រី​ គឺ​ល្មម​អាច​ទទួល​យក​បាន​ហើយ។

បើ​ទោះ​ជា​យ៉ាងនេះក្តី លោកប្រមុខ​រដ្ឋាភិបាល​ បានប្រតិកម្មឆ្លើយ​តប​ទៅនឹង​បក្សប្រឆាំង និង ក្រុមអង្គការសង្គមស៊ីវិល ​ឃ្លាំ​មើលការបោះឆ្នោត ដែលធ្លាប់​បាន​​លើកឡើង​ថា ការ​បោះឆ្នោត​នេះ នៅ​មាន​ភាព​មិនប្រក្រតីច្រើន​ និង​មិន​ទាន់​សេរីនិង​យុត្តិធម៌ពេញលេញ​​ ដោយលោក ហ៊ុន សែន ចោទសួរ​ថា ទាល់តែ ​សម្លា​ប់ឬ ​ទើបពួក​គេទាំង​នោះ​ ទទួ​ល​ស្គា​​ល់ថាកា​របោះឆ្នោត សេរី ត្រឹមត្រូវ និងយុត្តិធម៌ ឬក៏យ៉ាងណា​៕​

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ