សារៈសំខាន់នៃវត្តមានលោកកឹម សុខា នៅក្នុងសវនាការសាលាឧទ្ធរណ៍
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:១៥
នៅថ្ងៃអង្គារស្អែកនេះ សភាស៊ើបសួរនៃសាលាឧទ្ធរណ៍នឹងបើកសវនាការជំនុំជម្រះលើបណ្តឹងប្រឆាំងនឹងការឃុំខ្លួនលោកកឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិ។ ប៉ុន្តែមុនសវនាការមកដល់ បញ្ហាវត្តមានលោកកឹម សុខាចូលរួមក្នុងសវនាការកំពុងមានភាពចម្រូងចម្រាស។ ចម្រូងចម្រាស គឺដោយសារខាងពន្ធនាគារបានសុំឲ្យសាលាឧទ្ធរណ៍ពិចារណាការនាំខ្លួនលោកកឹម សុខា មកកាន់តុលាការក្រោមហេតុផលសុវត្ថិភាព និងសន្តិសុខសណ្តាប់ធ្នាប់។ ប៉ុន្តែខាងមេធាវីវិញ ចង់ឲ្យមានវត្តមានលោកកឹម សុខា ជាដាច់ខាត។ នៅថ្ងៃនេះទៀតសោត ក្រុមមេធាវីលោកកឹម សុខា នឹងដាក់សំណើទៅកាន់សាលាឧទ្ធរណ៍ ដើម្បីសុំឲ្យមានវត្តមានលោកកឹម សុខា ក្នុងពេលសវនាការ។ យ៉ាងណាក៏ដោយ មកដល់ពេលនេះ សាលាឧទ្ធរណ៍មិនទាន់សម្រេចបែបណាឡើយ។