អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

សារៈ​សំខាន់​នៃ​វត្តមាន​លោក​កឹម សុខា នៅ​ក្នុង​សវនាការ​សាលា​ឧទ្ធរណ៍

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ សភា​ស៊ើប​សួរ​នៃ​សាលា​ឧទ្ធរណ៍​នឹង​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​បណ្តឹង​ប្រឆាំង​នឹង​ការ​ឃុំ​ខ្លួន​លោក​កឹម សុខា ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ក្បត់​ជាតិ។ ប៉ុន្តែ​មុន​សវនាការ​មក​ដល់ បញ្ហា​វត្តមាន​លោក​កឹម សុខា​ចូល​រួម​ក្នុង​សវនាការ​កំពុង​មាន​ភាព​ចម្រូង​ចម្រាស។ ចម្រូង​ចម្រាស គឺ​ដោយ​សារ​ខាង​ពន្ធនាគារ​បាន​សុំ​ឲ្យ​សាលា​ឧទ្ធរណ៍​ពិចារណា​ការ​នាំ​ខ្លួន​លោក​កឹម សុខា មក​កាន់​តុលាការ​ក្រោម​ហេតុ​ផល​សុវត្ថិភាព និង​សន្តិសុខ​សណ្តាប់​ធ្នាប់។ ប៉ុន្តែ​ខាង​មេធាវី​វិញ ចង់​ឲ្យ​មាន​វត្តមាន​លោក​កឹម សុខា ជា​ដាច់​ខាត។ នៅ​ថ្ងៃ​នេះ​ទៀត​សោត ក្រុម​មេធាវី​លោក​កឹម សុខា នឹង​ដាក់​សំណើ​ទៅ​កាន់​សាលា​ឧទ្ធរណ៍ ដើម្បី​សុំ​ឲ្យ​មាន​វត្តមាន​លោក​កឹម សុខា ក្នុង​ពេល​សវនាការ។ យ៉ាង​ណា​ក៏​ដោយ មក​ដល់​ពេល​នេះ សាលា​ឧទ្ធរណ៍​មិន​ទាន់​សម្រេច​បែប​ណា​ឡើយ។

លោក កឹម សុខា ប្រធាន​​​គណបក្ស​​សង្គ្រោះ​​ជាតិ
លោក កឹម សុខា ប្រធាន​​​គណបក្ស​​សង្គ្រោះ​​ជាតិ REUTERS/Samrang Pring
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ