អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ចំណុច​ខ្លះ​នៃ​រដ្ឋ​ធម្មនុញ្ញ​ទាមទារឲ្យ​មាន​ការ​ធ្វើ​ច្បាប់​បន្ថែម​ចៀសវាង​ការ​បក​ស្រាយ​ខុស​គ្នា

ចុះផ្សាយ​នៅ​ថ្ងៃ៖

មួយ​ថ្ងៃ​បន្ទាប់​ពី​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចេញ​សេចក្តី​ថ្លែងការណ៍​មិន​ចូល​ទៅ​កាន់​តុលាការ​តាម​ដី​ការ​កោះ​របស់​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ក្រសួង​យុត្តិធម៌​នៅ​ថ្ងៃ​តី​៥​ឧសភា​ម្សិល​មិញ​នេះ ក៏​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​តប ហើយ​បញ្ជាក់​ថា​ គឺ​ជា​ទង្វើ​ដែល​មាន​ចរិក​ដាក់​សម្ពាធ​ទៅ​លើ​អំណាច​តុលាការ ដែល​ជា​អំណាច​ឯករាជ្យ​ធានា​ការពារ​ដោយ​ច្បាប់​និង​រដ្ឋ​ធម្មនុញ្ញ។ មាត្រា​៨០ នៃ​រដ្ឋ​ធម្មនុញ្ញ​ត្រូវ​បាន​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​នឹង​ក្រសួង​យុត្តិធម៌​ធ្វើ​ការ​បក​ស្រាយ​ផ្សេង​គ្នា ទាក់​ទង​ទៅ​នឹង​ការ​កោះ​ហៅ​អ្នក​តំណាង​រាស្ត្រ​ ដែល​មាន​អភ័យ​ឯក​សិទ្ធិ​ទៅ​បំភ្លឺ​នៅ​តុលាការ​ជុំវិញ​រឿង​ស្នេហា​របស់​លោក​កឹម សុខា-ស្រីមុំ និង​រឿង​បរិហាកេរ្តិ៍​លោក​កឹម សុខា-ធី សុវណ្ណថា។

លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ។
លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ។ RFI/ kem sokha
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ