ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/09 12h00 GMT
កម្ពុជា

លោក កឹម សុខា ចង់​ឲ្យ​បក្ស​ជាប់​ឆ្នោត​ទាំង​ពីរ រក​ចំណុច​រួម​គ្នា​ជុំ​វិញ​បញ្ហា​សិទ្ធិសេរីភាព

media  
លោក កឹម សុខា ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ទៅកាន់​អ្នក​គាំទ្រ ក្នុង​ឱកាស​ទិវា​សិទ្ធិ​មនុស្ស ១០​ធ្នូ​២០១៦ នា​ទី​ស្នាក់ការ​គណបក្ស CNRP

នៅ​ក្នុង​ពិធី​អបអរ​ទិវា​សិទ្ធិ​មនុស្ស​លើក​ទី​៦៨ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ប្រារព្ធ​ធ្វើ​នៅ​ទីស្នាក់ការ​កណ្ដាល​របស់​ខ្លួន​នា​ព្រឹក​នេះ លោក កឹម សុខា ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើក​ឡើង​អំពី​សារៈ​សំខាន់​និង​តម្លៃ​នៃ​សិទ្ធិ​មនុស្ស។ នៅ​កម្ពុជា លោក កឹម សុខា មើល​ឃើញ​ថា គណបក្ស​នយោបាយ​ជាប់​ឆ្នោត​ទាំង​ពីរ​ហាក់​នៅ​ខ្វែង​គំនិត​គ្នា ដោយ​គណបក្ស​កាន់​អំណាច​ជ្រើស​យក​បញ្ហា​សន្តិភាព​និង​ស្ថិរភាព​ជា​អាទិភាព ខណៈ​គណបក្ស​ប្រឆាំង​ផ្អៀង​ទៅ​រក​បញ្ហា​សិទ្ធិ​សេរីភាព​​។ ប៉ុន្តែ​បើ​តាម​លោក កឹម សុខា សន្តិភាព​ស្ថិរភាព​ក៏​ដោយ សិទ្ធិសេរីភាព​​ក៏​ដោយ គឺ​សុទ្ធ​តែ​មាន​សារៈ​សំខាន់​ដូច​គ្នា​។ លោក​ចង់​ឲ្យ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ អង្គុយ​ទល់​មុខ​គ្នា ពិភាក្សា​គ្នា​រក​ចំណុច​រួម​មួយ ដើម្បី​ឈាន​ទៅ​អភិវឌ្ឍ​ប្រទេស​ជាតិ​។ សូម​ស្ដាប់​ប្រសាសន៍​លោក កឹម សុខា៖

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ