ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 14/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 13/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 13/10 12h00 GMT
កម្ពុជា

​លោក កែវ វី៖ ​ខេត្ត​ចំនួន​៧​រង​ទឹក​ជំនន់ ​ប៉ះ​ពាល់​ពល​រដ្ឋ​ជាង​៨ម៉ឺន​គ្រួសារ ​ខូច​ខាត​ស្រូវ​ជាង​២ម៉ឺន​ហិក​តា​

media ទឹកជំនន់ដែលកំពុងតែប៉ះពាល់ខេត្តក្នុងប្រទេសកម្ពុជា @FB

លោក កែវ វី អ្នក​នាំ​ពាក្យ​គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅថ្ងៃសុក្រនេះថា មក​ទល់​ពេល​នេះ មាន​ខេត្ត​ចំនួន៧បាន​ទទួល​រង​គ្រោះ​ដោយទឹក​ជំនន់​។ ខេត្ត​ទាំង​នោះ​មាន ខេត្ត​ស្ទឹង​ត្រែង ក្រចេះ កំពង់​ចាម ត្បូង​ឃ្មុំ ព្រៃ​វែង កំពង់​ធំ និង​ខេត្ត​ព្រះ​វិហារ​។ ក្នុង​ចំណោម​ខេត្ត​ទាំង៧នោះ លោក កែវ វី បាន​បង្ហាញ​ថា ​ទឹក​ជំនន់​បាន​ប៉ះ​ពាល់​ដល់​ប្រជា​ពលរដ្ឋ​សរុប​ជាង​៨៤០០០​គ្រួសារ ក្នុង​នោះ​មាន​ពលរដ្ឋ​ស្លាប់​ចំនួន​១០​នាក់​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ការ​ខូច​ខាត​មាន ផ្ទះ​លិច​ដោយ​សារ​ទឹក​ជំនន់​ចំនួន​ជាង​៦ម៉ឺន​ខ្នង លិច​សាលារៀន​ចំនួន​២៤៥​ លិច​វត្ត​អារាម​ចំនួន​១៥២​ ព្រម​ទាំង​ដំណាំ​ស្រូវ​របស់​ប្រជា​ពលរដ្ឋ ខូច​ខាត​អស់​ជាង​២៦០០០ហិកតា​។ ទោះ​យ៉ាង​ណា​ក្ដី លោក កែវ វី ក៏​បាន​បញ្ជាក់​ដែរ​ថា ទឹក​លិច​ក្នុង​ខេត្ត​ទាំង៦​នោះ គឺ​ចាប់​ផ្ដើម​មាន​ការ​ស្រក​ចុះ​ហើយ ប៉ុន្តែ​ការ​ស្រក​នោះ​មាន​ភាព​យឺត​យ៉ាវ ហើយ​សម្រាប់​ការ​ខូច​ខាត​វិញ ក៏​រដ្ឋា​ភិបាល​បាន​ផ្ដល់​ជំនួយ​ជា​ស្បៀង និង​ថវិកា ដើម្បី​ជួយ​ដល់​ប្រជា​ពលរដ្ឋ​ដែល​រង​គ្រោះ​ផង​ដែរ​។ 

សូមស្ដាប់ប្រសាសន៍ លោក កែវ វី ដែលរៀបចំជូនដោយ ងួន វឌ្ឍនៈបណ្ឌិត៖ 13/09/2019 ស្តាប់
ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ