អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក ខឹម វាសនា ៖ បើ​មេឃុំ​ខ្លួន​ជាប់​ឆ្នោត អាច​នឹង​ត្រូវ​រង​ការ​គាប​សង្កត់កាន់តែខ្លាំង​​ពីបក្ស​ប្រជាជន​កម្ពុជា​!​

ប្រមុខ​បក្ស​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ លោក ខឹម វាសនា បាន​ប្រកាស​ធានា​ជា​សាធារណៈ​ថា បើ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​របស់​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ជាប់​ឆ្នោត​ជា​មេឃុំ, នោះ​មេឃុំ​របស់​បក្ស​នេះ​ គឺ​ដាច់​ខាត​មិន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ហើយ​និង​មាន​វត្តមាន​នៅ​សាលា​ឃុំ​ជានិច្ច​ ដែល​ពលរដ្ឋ​ទៅរក​ពេល​ណា​ក៏​ជួប​ដែរ​ នៅ​រៀង​រាល់​ម៉ោង​ធ្វើការ។ ចំណែក​រឿង​អភិវឌ្ឍ​ភូមិ​ឃុំ​និង​ការ​បំបាត់​គ្រឿង​ញៀន​ផ្សេងៗ គឺ​បក្ស​ LDP នៅ​មូលដ្ឋាន​ នឹង​គិត​គូរ​ជា​ជំហាន​បន្ត​ទៅទៀត​។ ទោះ​យ៉ាង​ណា​ក្តី លោក ខឹម វាសនា ជឿ​ជាក់​ថា បើ​មេឃុំ​របស់​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ​ជាប់​ឆ្នោត​មែន​នោះ គឺ​នឹង​រង​ការ​លំបាក​កាន់​តែ​ច្រើន​ឡើង ​ដោយ​សារតែ​ការ​គាប​សង្កត់​ពី​សំណាក់​បក្ស​ប្រជាជន​កម្ពុជា។ការ​ថ្លែង​របស់​លោក ខឹម​ វាសនា យ៉ាង​ដូច្នេះ គឺ​នៅ​វេទិកា​ជួប​ជុំ​សមាជិក និង​អ្នក​គាំទ្រ​គណបក្ស នៅ​ស្រុក​បាទី ខេត្ត​តាកែវ ជិត​ភ្នំតាម៉ៅ កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ។ 

ប្រមុខ​បក្ស​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ លោក ខឹម វាសនា ។
ប្រមុខ​បក្ស​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ លោក ខឹម វាសនា ។
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ