អានតួអត្ថបទ
កម្ពុជា

ពលករ​​​រ​ខ្មែរ​៦០នាក់​នៅក្រៅ​​ប្រទេស​​ត្រូវ​​ជួយសង្គ្រោះ​បន្ថែម​

ពលករ​​ខ្មែរ​​ជា​ច្រើន​​សិប​​នាក់​​ត្រូវ​បាន​​ជួយ​សង្គ្រោះ​​ពី​​ការ​រំលោភ​បំពាន​​ដោយ​​ខុស​ច្បាប់​​នៅ​ក្រៅ​​ប្រទេស​។ ជា​ការ​​ជួយ​សង្គ្រោះ​​​​តាម​​រយៈ​​អង្គការ​​អន្តរជាតិ​​ពាក់ព័ន្ធ​ និង​​ស្ថាប័ន​​របស់​​រដ្ឋ។​ យ៉ាង​ហោច​ណាស់​​ពលរដ្ឋ​​ខ្មែរ​​នៅ​​បរទេស​៦០​នាក់​​នឹង​ធ្វើ​​ដំណើរ​​មក​កាន់​​កម្ពុ​ជា​​វិញ​​ចាប់​ពី​​ថ្ងៃ​នេះ ​រហូត​ដល់​​ដើម​ខែ​​មិថុនា។​

ស្ត្រី​​វ័យ​​ក្មេង​​ទាំង​នេះ​​ ដែល​​មក​​ពី​​បណ្តាល​​ខេត្ត​នានា​​ ដោយ​​ចង់​​រៀបការ​​ជាមួយ​​បុរស​​ជន​បរទេស ​​ត្រូវ​​នគរបាល​​ប្រឆាំង​​ការ​​ជួញ​​ដូរ​​មនុស្ស​​របស់​​រាជធានី​​ភ្នំពេញ​​ ឃាត់​ខ្លួន​​ដើម្បី​​សាក​​សួរ​​នា​ពេល​កន្លង​មក​។​
ស្ត្រី​​វ័យ​​ក្មេង​​ទាំង​នេះ​​ ដែល​​មក​​ពី​​បណ្តាល​​ខេត្ត​នានា​​ ដោយ​​ចង់​​រៀបការ​​ជាមួយ​​បុរស​​ជន​បរទេស ​​ត្រូវ​​នគរបាល​​ប្រឆាំង​​ការ​​ជួញ​​ដូរ​​មនុស្ស​​របស់​​រាជធានី​​ភ្នំពេញ​​ ឃាត់​ខ្លួន​​ដើម្បី​​សាក​​សួរ​​នា​ពេល​កន្លង​មក​។​ ©channa/rfi
ផ្សាយពាណិជ្ជកម្ម

នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ស្រី្ត​ខ្មែរ​ម្នាក់​ដែល​ចាញ់បោក​មេខ្យល់​ទៅ​រៀបការ​ជាមួយ​បុរស​នៅ​ចិន​បាន​​វិលត្រឡប់​មកដល់​កម្ពុជា​វិញ។ នេះ​ជា​ករណី​មួយ​នៃ​ការចាញ់បោក​របស់​ពល​រដ្ឋ​ខ្មែរ​នៅ​បរទេស​។ ក្រៅពីនេះ ពលរដ្ឋ​ខ្មែរ​ចំនួន៥៩នាក់​ដែល​ចែកជា២ក្រុម​ផ្សេងទៀត នឹង​វិល​មកកាន់​កម្ពុជា​វិញ​ជា​បន្តបន្ទាប់។ ក្រុមទី១គឺ​ពលករ​ទូក​នេសាទ​មកពី​ប្រទេស​ឥណ្ឌូនេស៊ី​ចំនួន​២១​នាក់​​ ដែល​នឹង​វិល​មកដល់​កម្ពុជា​នៅ​ចុងខែ​ឧសភា​នេះ។ ចំណែកឯ​ក្រុមទី២ចំនួន៣៨នាក់​នឹង​មកពី​ប្រទេស​ឥណ្ឌូនេស៊ី​ដូចគ្នា ដែល​នឹង​មកដល់​នៅ​សប្តាហ៍​ទី១ខែមិថុនា​ខាងមុខ។

ក្រសួងការបរទេស​កម្ពុជា​បញ្ជាក់ថា ពលរដ្ឋ​ខ្មែរ​ទាំងពីរ​ក្រុម​នេះ គឺ​សុទ្ធតែជា​អ្នក​ដែល​​មិន​មាន​​​លិខិតឆ្លងដែន ដែល​ត្រូវគេ​បញ្ជូនទៅ​ធ្វើការ​តាម​ទូក​នៅលើ​កោះ​ក្នុងប្រទេស​ឥណ្ឌូនេស៊ី។

ក្រសួងការបរទេស​កម្ពុជា មិនអាច​ទាក់ទង​បាន​ដើម្បី​បញ្ជាក់​ពី​ចំនួន​សរុប​ពី​តុល្យកា​ពលរដ្ឋ​ដែល​ត្រូវបាន​ជួយសង្គ្រោះ​នោះទេ។ ដោយឡែក​ក្រសួង​ការងារ​បានឱ្យដឹងថា ពលរដ្ឋ​ខ្មែរ​ដែល​​បាន​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស​ទាំង​ស្របច្បាប់ និង​ខុសច្បាប់​ប្រមាណ​ជាង៨០ម៉ឺន​នាក់​។ ប្រទេស​ថៃ​គឺជា​ប្រទេស​លំដាប់​ទី១ដែល​ពលករ​ខ្មែរ​បាន​ទៅធ្វើ​ការដែល​មាន​ប្រមាណ​៦០​ម៉ឺន​នាក់។ លោក​យ៉ាងណា​វុធ នាយក​ប្រតិ្តបត្តិ​អង្គការខារាម បាន​លើកឡើងថា​យន្តការ​របស់​រដ្ឋាភិបាល​ដែល​បាន​ជួយសង្គ្រោះ​ពលរដ្ឋ​របស់ខ្លួន​នៅ​បរទេស​នោះ គឺ​នៅ​មិនទាន់​គ្រប់​គ្រាន់​នៅឡើយ​ទេ។

លោក​យ៉ា ណា​វុធ បាន​បន្ថែមថា យន្តការ​ស្មោះត្រង់​រវាង​ប្រទេស​ដែល​ទទួល និង​ប្រទេស​បញ្ជូន គឺជា​កត្តាចាំបាច់ ហើយ​ប្រទេស​ទទួល​គួរតែ​សហកា​ដោយ​មិន​គិតតែ​ពី​ប្រយោជន៍​ខ្លួន​នោះទេ។ ក្រសួងការបរទសកម្ពុជា​ធ្លាប់បានលើកឡើងថា ក្រសួង​តាម​រយៈស្ថាន​ទូត​នៅ​តាម​បណ្តាប្រទេស​ដែលមានពលរដ្ឋខ្មែរទៅធ្វើការ​តែង​តែ​បន្ត​សហការ​ដើម្បី​ជួយ​សង្គ្រោះ​ពលរដ្ឋ​ខ្មែរ។  

បញ្ហា​ភាពក្រីក្រ ការ​អត់​ការងារ​ធ្វើ​នៅ​ក្រុង​ប្រទេស រួមទាំង​ការធូររលង់​របស់​ម​ន្ត្រី​នៅតាម​ច្រកទ្វា​ព្រំដែន​គឺជា​មូលហេតុ​សំខាន់​ដែលនាំឱ្យ​មាន​លំហូរ​ពលករ​ខ្មែរ​បន្ត​ចេញទៅ​ក្រៅ​ប្រទេស​ដើម្បី​ស្វែង​រក​ការងារ​ធ្វើ។ ដូចនេះ​លោក យ៉ាងណា​វុធ បាន​ស្នើឱ្យ​រដ្ឋាភិបាល​ខិតខំ​ពង្រីក​ទីផ្សា​ការងារ​របស់​ខ្លួន។ សូមបញ្ជាក់ថា ក្រៅពី​ត្រូវ​មេខ្យល់​បោក​យកទៅ​ធ្វើការ​នៅ​បរទេស និងទទួល​រងនូវ​អំពើ​ហិង្សានោះ ពលករ​ខ្មែរ​ដែល​ឆ្លងកាត់​ព្រំដែន​ចូលទៅ​ប្រទេស​ថៃ​នោះ ក៏ត្រូវ​បាន​ទា​ហ៊ាន​ថៃ​ប្រហារជីវិត​ដោយ​ចុង​កាណុង​កាំភ្លើង​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ