អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើ​បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ​នៅ​បរទេស​ នឹង​អាច​ជា​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ដោះ​លែង​លោកកឹម សុខា ឬ ទេ?​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រជា​ពលរដ្ឋ​ខ្មែរ​រស់​នៅ​ក្នុង​រដ្ឋ​នានា​របស់​សហរដ្ឋ​អាមេរិក នឹង​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី ២២ កញ្ញា នៅ​ខាង​មុខ​ស្នាក់​ការ​អង្គការ​សហ​ប្រជាជាតិ​ ដែល​កំពុង​ធ្វើ​មហា​សន្និបាត​លើក​ទី ៧២​ នៅ​ក្នុង​ទីក្រុង ញូយ៉ក។ រី​ឯ​នៅ​ថ្ងៃ​ទី ២៦ ខែ កញ្ញា ​ខាង​មុខ ក៏​មាន​ដែរ​ ពលរដ្ឋ​ខ្មែរ​មក​ក្នុង​ប្រទេស​សហគមន៍​អឺរ៉ុប នឹង​ធ្វើ​បាតុកម្ម​នៅ​មុខ​ការិយាល័យ​សិទ្ធិ​មនុស្ស ​អង្គការ​សហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស។ ចំណែក​ឯ​ពលករ​ខ្មែរ នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង នឹង​នាំ​គ្នា​ធ្វើ​មហា​បាតុកម្ម​នៅ​ថ្ងៃ​ទី​ ០១ ខែ​ តុលា ដែរ។ ការ​ធ្វើ​បាតុកម្ម​ទាំង​នេះគឺ​ដើម្បី ស្នើ​មេ​ដឹក​នាំ​ពិភព​លោក​ធ្វើ​អន្ដរាគមន៍​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះ​លែង​ លោក កឹម សុខា។ តើការ​ជ្រើស​រើស​យក​ការ​ធ្វើ​បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ​នៅ​បរទេស នឹង​អាច​ជា​សម្ពាធ​មក​លើ​រដ្ឋាភិបាល​កម្ពុជា ឬទេ? 

ពលរដ្ឋខ្មែរ​នៅ​អូស្រ្តាលី​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​ដោះលែង​លោកកឹម សុខា ​
ពលរដ្ឋខ្មែរ​នៅ​អូស្រ្តាលី​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​ដោះលែង​លោកកឹម សុខា ​ @SUN TVHD
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ