តើបាតុកម្មរបស់ពលរដ្ឋខ្មែរនៅបរទេស នឹងអាចជាសម្ពាធលើរដ្ឋាភិបាលកម្ពុជាឲ្យដោះលែងលោកកឹម សុខា ឬ ទេ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១៣:២២
ប្រជាពលរដ្ឋខ្មែររស់នៅក្នុងរដ្ឋនានារបស់សហរដ្ឋអាមេរិក នឹងធ្វើបាតុកម្មនៅថ្ងៃទី ២២ កញ្ញា នៅខាងមុខស្នាក់ការអង្គការសហប្រជាជាតិ ដែលកំពុងធ្វើមហាសន្និបាតលើកទី ៧២ នៅក្នុងទីក្រុង ញូយ៉ក។ រីឯនៅថ្ងៃទី ២៦ ខែ កញ្ញា ខាងមុខ ក៏មានដែរ ពលរដ្ឋខ្មែរមកក្នុងប្រទេសសហគមន៍អឺរ៉ុប នឹងធ្វើបាតុកម្មនៅមុខការិយាល័យសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ចំណែកឯពលករខ្មែរ នៅប្រទេសកូរ៉េខាងត្បូង នឹងនាំគ្នាធ្វើមហាបាតុកម្មនៅថ្ងៃទី ០១ ខែ តុលា ដែរ។ ការធ្វើបាតុកម្មទាំងនេះគឺដើម្បី ស្នើមេដឹកនាំពិភពលោកធ្វើអន្ដរាគមន៍ទាមទារឲ្យរដ្ឋាភិបាលកម្ពុជាដោះលែង លោក កឹម សុខា។ តើការជ្រើសរើសយកការធ្វើបាតុកម្មរបស់ពលរដ្ឋខ្មែរនៅបរទេស នឹងអាចជាសម្ពាធមកលើរដ្ឋាភិបាលកម្ពុជា ឬទេ?