អានតួអត្ថបទ
បទយកការណ៍

គ្រូ​ជំនាញ​របាំ​បុរាណ​ខ្មែរ​មាន​កាន់តែតិច

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ឆ្នាំ ១៩០៦ ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ ស៊ីសុវត្ថិ​បាន​យាង​ទៅ​ប្រទេស​បារាំង ដោយមាន​ការហែហម​ពី​​ក្រុម​អ្នករបាំ​ព្រះរាជទ្រព្យខ្មែរ​​ដ៏​គួរ​ឲ្យ​គយគន់​ផង។ ជាងចម្លាក់​បារាំង​ដ៏​ល្បី​ឈ្មោះ​ រូដាំង​ថែមទាំង​បាន​គូរ​រូបក្បាច់រាំ​ពត់ពេន​របស់​អ្នករបាំ​ខ្មែរ និង​ដាក់តំាង​រហូត​ដល់​សព្វថ្ងៃ​នៅ​ក្នុង​សារមន្ទីរ​របស់លោក ក្នុង​ក្រុង​ប៉ារីស។​ ថ្វីត្បិត​តែ​របាំ​ព្រះរាជទ្រព្យធ្លាប់​ល្បីល្បាញ​ក្នុង​អតីតកាល និង​​ត្រូវបាន​​ចាត់ចូល​ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ផ្នែកមនុស្សជាតិ ប៉ុន្តែ របាំព្រះរាជទ្រព្យ​​​កំពុង​ប្រឈម​នឹង​ការបាត់បង់ ទៅ​ថ្ងៃ​អនាគត ដោយ​សារ​តែ​អ្នកដែល​មាន​ចំណេះដឹង​ផ្នែកនេះ កាន់តែ​មាន​វ័យចំណាស់ ក្នុងពេល​ដែល​ឯកសារ​ស្តីពី​របាំ​ព្រះរាជទ្រព្យ​មាន​តិចតួច។ គម្រោង​របាំ​ខ្មែរ​ដែល​ដឹកនាំ​ដោយ​សាស្រ្តាចារ្យ​ និង​អ្នកស្រាវជ្រាវ​ខ្មែរ​ពីរនាក់​បាន​លេច​ចេញ​ជារូបរាង​ឡើង ដើម្បី​ជួយ​ប្រមូល​ថត​សាក្ខីកម្ម​របស់​គ្រូបង្រៀន​របាំ​ដែល​មាន​វ័យ​កាន់តែជ្រេទៅហើយនោះ។ 

អ្នកគ្រូកែម បុណ្ណាក បង្ហាត់សិស្ស​ ទសវត្សរ៍​ឆ្នាំ ១៩៦០
អ្នកគ្រូកែម បុណ្ណាក បង្ហាត់សិស្ស​ ទសវត្សរ៍​ឆ្នាំ ១៩៦០
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ