អានតួអត្ថបទ
កម្ពុជា

«ទ្រឹស្តី រ» របស់​លោក​ យ៉ង ​សាំងកុមារ​ ដែល​ជា​អ្នក​ជំរុញ​ឱ្យ​បង្កើត​គណបក្ស​មូលដ្ឋាន

លោក​ យ៉ង​ សាំងកុមារ​ ស្ថាបនិក​ម្នាក់​នៃ​បណ្តាញ​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​សង្គម​ កំពុង​ជំរុញ​សមាជិក​នៃបណ្តាញ​នោះ​ ឱ្យ​បង្កើត​គណបក្ស​នយោបាយ​នៅ​តាម​ឃុំ​ចាប់​ពី​ឆ្នាំ​២០១៥​ទៅ។​ ប្រធាន​មជ្ឈមណ្ឌល​សិក្សា​ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា​ (CEDAC)​ រូបនេះ​ បាន​លើក​ទស្សនៈ​មួយ​ឡើង​កាល​ពី​ថ្ងៃ​សៅរ៍​ នៅ​ក្នុង​ការ​ប្រជុំ​ថ្នាក់​ជាតិ​លើក​ទី១​របស់​បណ្តាញ​សង្គម​ ដែល​មាន​ឈ្មោះ​លើ​ហ្វេសប៊ុក​ថា​«ខ្មែរ​ដើម្បី​ខ្មែរ»។ លោក​ យ៉ង​ សាំងកុមារ​ ដាក់​ឈ្មោះ​ឱ្យ​ទស្សនៈ​នោះ​ថា​«ទ្រឹស្តី »។

លោក​ យ៉ង សាំងកុមារ​ ស្ថាបនិក​ម្នាក់​នៃ​បណ្តាញ​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​សង្គម។​
លោក​ យ៉ង សាំងកុមារ​ ស្ថាបនិក​ម្នាក់​នៃ​បណ្តាញ​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​សង្គម។​ @ខ្មែរដើម្បីខ្មែរ
ផ្សាយពាណិជ្ជកម្ម

 

បណ្តាញ​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​សង្គម​ ដែល​ត្រូវ​បាន​អះអាង​ថា​បង្កើត​ឡើង​នៅ​ឆ្នាំ​២០១៤​ ដោយ​បញ្ញវន្ត​ខ្មែរ​ក្នុង​សង្គម​ស៊ីវិល​ប្រហែល​១០នាក់​ កំពុង​ជំរុញ​ឱ្យ​ប្រជាជន​នៅ​តាម​មូលដ្ឋាន​បង្កើត​គណបក្ស​នយោបាយ​ ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧។

ក្នុង​ចំណោម​បញ្ញវន្ត​ទាំង​នោះ​ ប្រធាន​មជ្ឈមណ្ឌល​សិក្សា ​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា​ ហៅ​កាត់ថា​អង្គការ​សេដាក​ គឺជា​សមាជិក​ស្ថាបនិក​នៃ​បណ្តាញ​នោះ​ម្នាក់​ ដែល​បាន​ដឹកនាំ​ការ​ប្រជុំ​ថ្នាក់​ជាតិ​លើក​ទី១​របស់​សមាជិក​ប្រហែល​២០០នាក់​ កាល​ពី​ថ្ងៃ​សៅរ៍។​ បណ្ឌិត ​យ៉ង សាំងកុមារ​ នៅ​ព្រឹក​នោះ​ បាន​រំលេច​ទស្សនៈ​មួយ​ឡើង​បែប​កំប្លែង​ថា​ «ទ្រឹស្តី »មាន​ ​នាំ​ទៅ​រុង​រឿង​ និង​ រ​ នាំ​ទៅ​រលាយ​រលត់។​ អ្នក​កសិកម្ម​ពន្យល់​ថា​ ទង្វើ​អ្វី​ដែល​ផ្តើម​ដោយ​អក្សរ​ រ​ ​នាំ​ទៅ​រលាយ​រលត់​មាន​ «រអ៊ូ»​ «រង់ចាំ»​ «រិះគន់»​ «រញ៉េវរញ៉ាវ» ​រីឯ​ ​ ដែល​នាំ​ទៅ​រុង​រឿង​គឺ​ «រាប់រក»​ «រីករាយ» ​«រាក់ទាក់»​ «រាវ»​ «រៀន» ​«រួបរួម»។

អ្នក​កសិកម្ម​រូបនេះ​ចោទ​សួរ​ថា​៖ ​«រត់»​ និង​«រត់​ចោល​ជួរ»​ ជា​រុងរឿង​ ឬ​រលាយ?​ ហើយ​បើ​ក្នុង​ពលរដ្ឋ​ និង​រដ្ឋ​មួយ​សំបូរ​តែ​ រ​ រលាយ​យ៉ាង​ម៉េច​ទៅ?​ ចុះ​បើ​ក្នុង​រដ្ឋ​ហ្នឹង​ពលរដ្ឋ​សំបូរ​ រ ​ រុងរឿង?  

កន្លង​ទៅ ការ​ធ្វើ​សកម្មភាព​ជាមួយ​គណបក្ស​នយោបាយ ​ជាពិសេស​ជាមួយ​គណបក្ស​នៅ​ក្រៅ​រដ្ឋាភិបាល​ តែង​រង​ការ​បំភិត​បំភ័យ​ ឬ​ការ​ធ្វើ​ទុកបុក​ម្នេញ​នៅ​តាម​ភូមិ​ឃុំ ​ប៉ុន្តែ​ថ្មីៗនេះ ​ការ​គំរាម​កំហែង​ និង​អំពើហិង្សា​ទាក់ទង​នឹង​គណបក្ស​នយោបាយ​នៅ​ថ្នាក់​ក្រោម​ជាតិ​ ត្រូវ​បាន​កត់​សម្គាល់​ឃើញ​ថា ​ថយ​ចុះ​នៅកម្ពុជា។

បណ្តាញ​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​សង្គម​ ព្យាយាម​ធ្វើ​«ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ប្រកប​ដោយ​ប្រសិទ្ធភាព​ក្នុង​កិច្ចការ​នយោបាយ​ ដើម្បី​កសាង​សង្គម​ប្រជាធិបតេយ្យ​បាន​ល្អ​ប្រសើរ»។​ នេះ​បើ​យោង​តាម​ឯកសារ​ទស្សនទាន​ស្តី​អំពី​យុទ្ធសាស្ត្រ​កសាង​សង្គម​ប្រជាធិបតេយ្យ​ ដែល​ចេញ​ផ្សាយ​ក្នុង​អង្គ​ប្រជុំ​របស់​សមាជិក​ដែល​មក​ពី​១៣​បណ្តាញ​សង្គម​ផ្សេង​ៗ​គ្នា​នោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ