ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 06/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 06/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 06/12 12h00 GMT
កម្ពុជា

​ឯក​អគ្គ​រាជ​ទូត​កម្ពុជា​៖ ពល​រដ្ឋ​ខ្មែរ​ជាង​២ពាន់​នាក់​ត្រៀម​ស្វាគមន៍ ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​កូរ៉េ​

media  
ឯកអគ្គរាជទូតកម្ពុជា៖ ពលរដ្ឋខ្មែរជាង២ពាន់នាក់ត្រៀមស្វាគមន៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅកូរ៉េ @សហការី

ឯក​អគ្គ​រាជ​ទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​អះអាង​ថា នឹង​មាន​ប្រជា​ពល​រដ្ឋ និស្សិត និង​ពលករ​ខ្មែរ​ជាង​ពីរ​ពាន់​ត្រៀម​ស្វាគមន៍​វត្ត​មាន​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅថ្ងៃទី ២៤ វិច្ឆិកា ខណៈ​ពលករ​ជាង​៣០០​នាក់​ដែល​គេ​ស្គាល់​ថា ជា​អ្នក​គាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​គ្រោង​ធ្វើ​បាតុកម្ម​ផង​ដែរ​។ សូម​បញ្ជាក់​ថា បើ​គ្មាន​ការ​ប្រែ​ប្រួល​ទេ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នឹង​ដឹក​នាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់ អញ្ជើញ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន-សាធារណ​រដ្ឋ​កូរ៉េ និង​កិច្ច​ប្រជុំ​កំពូល​មេគង្គ-សាធារណ​រដ្ឋ​កូរ៉េ​លើក​ទី១ នៅ​ទីក្រុង​ប៊ូសាន​ប្រទេស​កូរ៉េ​ខាង​ត្បូង ចាប់​ពីថ្ងៃទី២៤ ដល់ថ្ងៃទី ២៧ ខែវិច្ឆិកា ចុង​សប្តាហ៍​នេះ​។ 

បើ​តាម​ឯកអ​គ្គរាជទូត​កម្ពុជា​ប្រចាំ​​នៅ​ប្រទេស​កូរ៉េខាង​ត្បូង ​គិត​ត្រឹម​ថ្ងៃទី ​២១ ​វិច្ឆិកា​ នេះ ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​​ក្នុង​ប្រទេសកូរ៉េខា​ងត្បូងជាងពីរពាន់​នា​ក់ហើយ ដែល​បា​នចុះឈ្មោះ ត្រៀមស្វាគ​មន៍វត្តមាន​របស់លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ក្នុង​នោះ​ រួមមាន ពលករខ្មែរ និស្សិត និង​សហគមន៍ខ្មែរដែលជាស្ត្រី​រៀបការប្តីនៅ​ក្នុង​ប្រ​ទេស​​​​កូរ៉េ​​ខាង​ត្បូងជាដើ​ម។

ប៉ុន្តែ​ទន្ទឹមគ្នានេះ ប្រធានច​លនាយុវជននៃអ​តីត​គណបក្ស​សង្គ្រោះជាតិប្រ​ចាំនៅកូ​រ៉េ​ខាង​ត្បូង លោក យឹម ស៊ីណន ក៏បា​នអះអាងដែ​រថា ពួកគេក៏​បានត្រៀមខ្លួនរួចរា​ល់ដែរ ដើម្បី​ធ្វើ​បា​តុកម្មនៅថ្ងៃទី ២៤ វិច្ឆិកា ទាមទារឲ្យ​រដ្ឋាភិបាល​កម្ពុជា ស្តាល​ទ្ធិ​ប្រជាធិប​តេ​យ្យ​​​​​នៅកម្ពុជាឡើង​វិញ។ ទោះ​ជាយ៉ាងនេះ​ក្តី លោក ឡុង ឌីម៉ង់ ឯកអគ្គរា​ជទូត​កម្ពុជា​ប្រ​ចាំ​​​នៅប្រទេស​កូរ៉េខាងត្បូង បានចា​ត់ទុកក្រុមដែលត្រៀ​មរៀបចំធ្វើបា​តុកម្មនេះ​ថា គឺ​ជា​ក្រុម​​មួយ​ក្តាប់តូច​ប៉ុណ្ណោះ បើ​ធៀបនឹងសហ​គមន៍​ខ្មែរ​ទាំង​មូល​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូ​ង ដែលមា​នជា​ង៦ម៉ឺននាក់​។

គួរជំរា​បជូនថា បើគ្មា​នការប្រែប្រួលទេ លោកនាយ​ករដ្ឋមន្ត្រី ហ៊ុន សែន នឹងដឹកនាំ​គណៈ​ប្រតិភូ​ជាន់ខ្ពស់ អញ្ជើញ​ទៅចូលរួមកិច្ចប្រ​ជុំកំពូលរំលឹកខួ​បអនុស្សាវរី​យ៍​អាស៊ាន​-​សាធារណ​រដ្ឋកូរ៉េ និងកិច្ចប្រជុំ​កំពូលមេគង្គ-សាធារណ​រដ្ឋកូរ៉េលើកទី១ នៅទីក្រុង​ប៊ូ​សាន សាធារណ​រដ្ឋកូរ៉េ ពីថ្ងៃទី២៤ ដល់ថ្ងៃទី ២៧ ខែវិច្ឆិកា ចុងសប្តាហ៍នេះ។

យោង​តាម​សេចក្តី​ប្រកា​សព័ត៌មាន​របស់ក្រ​សួងការបរទេសកម្ពុជា មុនពេល​អញ្ជើញ​ចូល​​រួម​កិច្ច​ប្រជុំ​កំពូលទាំងពីរខា​ងលើ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងជួ​បប្រជុំ​ទ្វេភាគី​​ជាមួយប្រធានាធិបតីកូរ៉េ​ខាងត្បូង លោក មូន ចែអ៊ីន ដើម្បី​ពិភាក្សា​លើ​កិច្ច​សហប្រ​តិបត្តិការភាគី​ រួមទាំងប្រធា​ន​បទ​នានា​ពាក់ព័ន្ធ​​នឹង​បញ្ហា​​តំបន់ ​និង​អន្តរជាតិ ​ដែល​​​ជា​​កា​រ​​យក​ចិ​ត្តទុកដាក់ និងកា​របារម្ភរួមគ្នា​។ ក្រៅពី​នេះ ថ្នាក់ដឹក​នាំទាំងពីរ នឹង​ធ្វើ​ជា​​​​សាក្សី​នុង​ពិធីចុះ​ហត្ថលេខា​លើឯកសារ​សំខាន់ៗមួយចំនួ​នរវាងកម្ពុជា និងសាធារណ​រដ្ឋ​​កូរ៉េ​ផងដែរ​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ